ប្រធានគណកម្មាធិការចលនាមហាជន លោកស្រី Truong Thi Mai បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

06:20 | 29/10/2018 (យោងតាម FB Senate Spokesperson អ្នកនាំពាក្យព្រឹទ្ធសភា)

យុគសម័យ - នាថ្ងៃទី២៨ខែតុលា លោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែតុលា តាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណៈបក្សប្រជាជនកម្ពុជា។

សម្តេច សាយឈុំ អញ្ជើញទទួលជួបជាមួយលោកស្រី Truong Thi Mai នៅវិមានព្រឹទ្ធសភា

ទិដ្ឋភាពនៃជំនួប

គណៈប្រតិភូថតរូបអនុស្សាវរីយ៍

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំបានអញ្ជើញទទួលជួបជាមួយ លោកស្រី Truong Thi Mai នៅវិមានព្រឹទ្ធសភាផងដែរ។

នារសៀលថ្ងៃទីដដែល លោកស្រី Truong Thi Mai អញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ លោកស្រី មាន​ សំអាន​ ប្រធានគណៈកម្មការទី៨​ និងលោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរខេត្តសៀមរាបដឹកនាំឯកឧត្តម​ អ៉ឹង​ ហឿន​ ប្រធានស្តីទីក្រុមប្រឹក្សា នៅខេត្តសៀមរាបផងដែរ។

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ លោកស្រី Truong Thi Mai និងគណប្រតិភូជាន់ខ្ពស់បក្សវៀតណាម បានអញ្ជើញទៅទស្សនាប្រាសាទតាព្រហ្ម​ ប្រាសាទបាយ័ន និងប្រាសាទអង្គរតូច​ នៅខេត្តសៀមរាប។

នាល្ងាចថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់បក្សវៀតណាម ដឹកនាំដោយលោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

(យោងតាម FB Senate Spokesperson អ្នកនាំពាក្យព្រឹទ្ធសភា)

(យោងតាម FB Senate Spokesperson អ្នកនាំពាក្យព្រឹទ្ធសភា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤