យុគសម័យ - លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំងបានស្នើឱ្យទីក្រុងដាណាំងអនុវត្តគោលនយោបាយអំពីការស្ដារផលិតកម្មនិងធ្វើជំនួញឡើវិញ និងយកសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់សហ័ស និងធានាសុខុមាលភាពសង្គម។
ទីក្រុងដាណាំង
ស្ថានភាពនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញ និងមិនអាចប៉ាន់ស្មានបាន ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច សមាជិកគណៈកម្មាធិការកណ្តាលបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងដាណាំងលោក Truong Quang Nghia បានណែនាំមន្ទីរ សាខា និងមូលដ្ឋានដើម្បីផ្តោតអារម្មណ៍លើការបង្កើនការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនិងស្តារផលិតកម្មឡើងវិញឱ្យបានឆាប់រហ័ស។
គណៈកម្មាធិការបក្សទីក្រុងដាណាំងបានបន្តអនុវត្តគោលនយោបាយរបស់មជ្ឈិមនិងទីក្រុងស្តីពីការបង្កាតនិងទប់ស្កាត់នឹងការរីករាលដាលនៃ COVID-19។ ទន្ទឹមនឹងនេះ ប្រយ័ត្នប្រយែង មិនត្រូវអត្តនោម័ត តោះតើយ និងគោរពឱ្យបានម៉ឺងម៉ាត់ជាមួយនឹងវិធីសាស្រ្តនិងបទបញ្ជាអំពីការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត។ ជាមួយគ្នានេះ កំនត់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺមានរយៈពេលយូរអង្វែង ហើយត្រូវបង្កើតទំលាប់របៀបរស់នៅនិងវប្បធម៌សមស្របក្នុងជីវិតប្រចាំថ្ងៃនិងទំនាក់ទំនងក្នុងសង្គមបន្តិចម្តង។
អាជ្ញាធរសមត្ថកិច្ចត្រូវធ្វើការកិច្ចការព័ត៌មានកាន់តែល្អនិងមានប្រសិទ្ធភាពជាងមុន ដើម្បីឱ្យប្រជាជនមានការប្រុងប្រយ័ត្នជានិច្ច ទទួលយកចំណេះដឹងជាមូលដ្ឋានអំពីការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត មិនត្រូវអត្តនោម័ត តោះតើយ តែមិនអភ័យហេតុ ហើយមានការយល់ដឹងអំពីការការពារសុខភាពដោយខ្លួនឯង។
វិស័យសុខាភិបាលត្រូវធានាឱ្យបាននូវធនធានមនុស្ស មូលដ្ឋាបសម្ភារៈនិងឧបករណ៍គ្រប់គ្រាន់ដើម្បីរក្សាសមត្ថភាពត្រួតពិនិត្យធ្វើតេស្ត ព្យាបាល បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការរបស់ប្រព័ន្ធសុខភាពមូលដ្ឋាន និងប្រព័ន្ធថែទាំសុខភាពសហគមន៍ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងតឹងរឹងចំពោះករណីរំលោភបំពាននូវបទប្បញ្ញត្តិនៃការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។
ទីក្រុងក៏បានចេញបទបញ្ជាជាបន្ទាន់ស្តីពីការគ្រប់គ្រង ដែលតម្រូវឱ្យមានការអនុវត្តវិធានការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតលើគ្រប់វិស័យនៃជីវិតសង្គម។
ក្រៅពីនេះ បណ្ដាសាខានិងមូលដ្ឋានត្រូវការពិនិត្យមើលនិងបង្កើតសេណារីយ៉ូនិងផែនការដើម្បីជំនះការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19។
ផ្តោតលើការស្តារនិងលើកកម្ពស់ផលិតកម្ម អជីវកម្មនិងសកម្មភាពនាំចេញឡើងវិញ; លើកទឹកចិត្តការប្រើប្រាស់ក្នុងស្រុក; ផ្តោតលើការលុបបំបាត់ការលំបាក និងការស្វែងរកធនធានវិនិយោគ ជាពិសេសគម្រោងខ្នាតធំ; ជំរុញយ៉ាងសកម្មនូវវឌ្ឍនភាពនៃការរំដោះផ្ទៃដីនិងការការងារសាងសង់គម្រោងសំខាន់ៗ បង្កើនល្បឿនចំណាយដើមទុនវិនិយោគសាធារណៈដើម្បីឈានដល់ផែនការដែលបានគ្រោងទុក៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)

មតិពីមិត្តអ្នកអាន