យុគសម័យ - ទស្សនៈនិងគោលជំហរដោយឥតងាករេរបស់វៀតណាមដែលបានថារាល់សកម្មភាពរបស់ភាគីនានានៅ សមុទ្រខាងកើតត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិជាដាច់ខាត។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
នាថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២០ ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានអំពីការដែលប្រទេសហ្វីលីពីននាពេលថ្មីៗនេះបានដាក់ឈ្មោះឲ្យឆ្នេរខ្សាច់ចំនួន ០៤ កន្លែង និងថ្មប៉ប្រះទឹកផ្កាថ្មចំនួន ០២ កន្លែងទៀតនៅ ជុំវិញកោះ Thi Tu (Thitu Island) នៃប្រជុំកោះ Truong Sa (Spratly Islands) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖“រាល់សកម្មភាពទាំងឡាយណានៅប្រជុំកោះ Truong Sa (Spratly Islands) របស់វៀតណាមដែលគ្មានការអនុញ្ញាតពីវៀតណាមគឺចាត់ទុកថាគ្មានតម្លៃនោះឡើយ»
ទស្សនៈនិងគោលជំហររបស់វៀតណាមគឺរាល់សកម្មភាពរបស់ភាគីនានានៅសមុទ្រខាងកើតត្រូវគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់បណ្តាប្រទេសដែលបានកំណត់ស្របតាមអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់អង្គការសហប្រជាជាតិ ព្រមទាំងស្របតាមនឹងខ្លឹមសារ និងស្មារតីនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដើម្បីរួមចំណែកដល់ការថែរក្សាសុខសន្តិភាព សន្តិសុខនិងស្ថិរភាពនៅតំបន់សមុទ្រខាងកើតផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន