ម៉ិកស៊ិកចង់វៀតណាមចែករំលែកបទពិសោធន៍នៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩

14:10 | 18/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវិដេអូរវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសវៀតណាមនិងម៉ិកស៊ិក ភាគីម៉ិកស៊ិកបានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍ជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយជាមួយវិបត្តិកូវិដ១៩។

លោក​ Bui Thanh Son និង​លោក​ Julio Ventura ក្នុងកិច្ចពិភាក្សាតាមរយៈប្រព័ន្ធវិដេអូ។ (ប្រភព៖​ baoquocte)

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាតាមរយៈប្រព័ន្ធវិដេអូជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសម៉ិចស៊ិកូលោក Julio Ventura ដើម្បីពិភាក្សាពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរក្នុងបរិបទខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងម៉ិកស៊ិក (១៩៧៥-២០២០) ។

អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍លោក Bui Thanh Son បានចែករំលែកអំពីស្ថានភាពនិងបទពិសោធន៍របស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ក៏ដូចជាវិធានការដើម្បីស្តារសេដ្ឋកិច្ចនិងធានាសន្តិសុខសង្គមក្រោយកូវិដ១៩ ដោយអះអាងថាវៀតណាមមានឆន្ទៈសហការជាមួយម៉ិកស៊ិកក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភា ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចឡើងវិញ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេស Julio Ventura បានជូនដំណឹងអំពីស្ថានភាពរបស់ជំងឹកូវិដ១៩ នៅម៉ិកស៊ិកដោយបញ្ជាក់ពីការកោតសរសើរបទពិសោធន៍ជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយជំងឺរាតត្បាត។

ភាគីទាំងពីរបានសម្តែងការរីករាយចំពោះវឌ្ឍនភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ រួមមានយន្តការសហប្រតិបត្តិការទ្វេភាគីដូចជាការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគ ក្របខ័ណ្ឌច្បាប់មានប្រសិទ្ធិភាពបន្តត្រូវបានអនុវត្តនិងការចរចាការបង្កើតថ្មីក្នុងវិស័យជាច្រើន។ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីបន្តរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ក្នុងបរិបទសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលដែលមានភាពស្មុគស្មាញ។

អនុរដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីរក្សាការអភិវឌ្ឍន៏នៃទំនាក់ទំនងទ្វេភាគី រៀបចំដំណើរទស្សនកិច្ចនិងទំនាក់ទំនងជាន់ខ្ពស់អនុវត្តយន្តការសហប្រតិបត្តិការនិងជំរុញការចរចាឆ្ពោះទៅរកការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗមួយចំនួនស្តីពីគយការអប់រំនិងកសិកម្ម ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទូលំទូលាយនិងភាពជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគីជាពិសេសនៅអង្គការសហប្រជាជាតិនៅពេលដែលប្រទេសទាំងពីរមានតួនាទីមិនអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិវៀតណាមសម្រាប់អាណត្តិ ២០២០-២០២១ និងម៉ិកស៊ិកសម្រាប់អាណត្តិ ២០២១ - ២០២២ ក៏ដូចជានៅតាមវេទិកាសំខាន់ៗដូចជាអង្គការពាណិជ្ជកម្មពិភពលោក APEC និង G20៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត