សកម្មភាពរបស់វៀតណាមនៅអង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចពិភាក្សាបើកចំហស្តីពីអំពើហិង្សាផ្លូវភេទក្នុងជម្លោះ

13:05 | 19/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៧ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំកិច្ចពិភាក្សាបើកចំហស្តីពី “ អំពើហិង្សាផ្លូវភេទក្នុងជម្លោះ” ក្រោមចំណងជើងថា “ស្ត្រី សន្តិភាពនិងសន្តិសុខ” ។ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas ដែលជាប្រធានប្តូរវេនខែមេសានៃក្រុមប្រឹក្សាសន្តិសុខបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចពិភាក្សានេះ។

នៃក្រុមប្រឹក្សាសន្តិសុខរៀបចំកិច្ចពិភាក្សាបើកចំហស្តីពីអំពើហិង្សាផ្លូវភេទក្នុងជម្លោះ

នៅឯក្នុងសម័យប្រជុំពិភាក្សាបើកចំហនេះ អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីអំពើហិង្សាផ្លូវភេទក្នុងជម្លោះ លោកស្រី Pramila Patten បានសង្កត់ធ្ងន់ថាអំពើហឹង្សាផ្លូវភេទក្នុងជម្លោះនៅតែបន្តកើតមាននៅតំបន់ជាច្រើននៃពិភពលោកដែលបណ្តាលអោយ ផលវិបាកធ្ងន់ធ្ងរសម្រាប់ស្ត្រីនិងក្មេងស្រីបង្កឱ្យមានអស្ថិរភាពសង្គមទៀតផងដែរ។ ការស្វែងរកដំណោះស្រាយទាមទារអោយដាក់ជនរងគ្រោះនៅចំណុចកណ្តាលនៃបញ្ហា លើកកំពស់ការទទួល ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងនាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះក៏ដូចជាធានាថាជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

ថ្លែងមតិនៅក្នុងកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភចំពោះអំពីហឹង្សាផ្លូវភេទក្នុងជម្លោះដែលកំពុងបន្តកើតមានឡើងនៅលើពិភព លោកដែលបានប៉ះពាល់ដល់យ៉ាងអវិជ្ជមានចំពោះជនរងគ្រោះ ជាពិសេសជាស្ត្រីនិងកុមារ ដែលជាក្រុមងាយរងគ្រោះនៅក្នុងសង្គម។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីភាពចាំបាច់នៃការប្រើប្រាស់វិធីសាស្រ្តលើគ្រប់ជ្រុងជ្រោយយ៉ាងសមស្រប ដែលដើរទន្ទឹមគ្នាជាមួយនឹងការដោះស្រាយឲ្យដល់ឬសគល់នៃបញ្ហានានា ក្នុងនោះចាំបាច់ត្រូវដាក់ជនរងគ្រោះជាបញ្ហាមជ្ឈភាពផងដែរ។

ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ស្កាត់អំពើហិង្សាផ្លូវភេទក្នុងជំលោះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងនូវអាទិភាពក្នុងការលើកកម្ពស់តួនាទីនិងការចូលរួមរបស់ស្ត្រីនៅក្នុងដំណើរការសន្តិភាពនិងដំណើរការដាក់ចេញដំណោះស្រាយសំខាន់ៗផងដែរ។ កិច្ចខិតខំប្រឹងប្រែងនេះទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធនានាដែលក្នុងនោះប្រទេសដើរតួនាទីនាំមុខគេ រួមសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ផងដែរ។ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិជាពិសេសស្ថាប័នជំនាញបេសកកម្មនានាអាចគាំទ្រយ៉ាងសកម្មដល់ប្រទេសនានាក្នុងវិស័យការពារក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត