យុគសម័យ - នាព្រឹកថ្ងៃទី ២២ ឧសភា អេស្តូនីដែលជាប្រទេសម្ចាស់ផ្ទះប្តូរវេនក្នុងខែឧសភាឆ្នាំ ២០២០ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមជាមួយបែលហ្ស៊ិក សាធារណរដ្ឋដូមីនីកែន ឥណ្ឌូនេស៊ី និងកេនយ៉ា បានរៀបចំការប្រជុំតាមអ៊ិនធឺរណែតក្នុងទំរង់ Arria ក្រោមប្រធាន បទស្តីពីស្ថិរភាពអ៊ិនធឺណែត ទប់ស្កាត់ជម្លោះនិងពង្រឹងសមត្ថភាព។
ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នៅឯក្នុងកិច្ចប្រជុំតាមអនឡាញនេះ
នាថ្ងៃទី ២២ ខែឧសភាក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សាអំពីប្រធានបទរក្សាបណ្ដាញអ៊ិនធើណែតប្រកបដោយស្ថិរភាព ទប់ស្កាត់ជម្លោះ និងពង្រឹងសន្តិសុខ។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រទេសប្រមាណ ៥០។
នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសបានសង្កត់ធ្ងន់លើតម្រូវការកសាងបណ្តាញអ៊ិនធរណែតប្រកបដោយសន្តិភាព សុវត្ថិភាព និងស្ថិរភាព គោរពតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការពង្រឹងវិធានការកសាងសមត្ថភាពប្រើប្រាស់ គ្រប់គ្រងបណ្ដាញអ៊ិនធើណែត ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ជាតិ អំពីការការពារបណ្ដាញអ៊ិនធើណែត។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ វៀតណាមគាំទ្រការកសាងបរិយាកាសបណ្ដាញអ៊ិនធើណែតប្រកបដោយ សុវត្ថិភាព ស្និទ្ធិស្នាល បើកចំហ និងស្ថិរភាព ឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់បណ្ដាប្រទេស ប្រជាពលរដ្ឋ និងរួមចំណែកក្នុងការថែរកក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកអំពីសន្តិសុខតាមបណ្តាញអ៊ិនធឺណិតកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាពនិងទប់ទល់នឹងឧប្បត្តិហេតុតាមអ៊ិនធឺរណែតគឺជាអាទិភាពមួយនៃប្រតិបត្តិការរបស់អាស៊ាន។ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងអាស៊ានបូក ៣ ដោយជោគជ័យនិងសុវត្ថិភាពស្តីពីបញ្ហា Covid-19 ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន