នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥និងកិច្ចប្រជុំពាក់ព័ន្ធ

09:07 | 02/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នៅវេលាម៉ោង ២២ ថ្ងៃទី ១ ខែវិច្ឆិកា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដល់អាកាសយានដ្ឋានយោធាបាងកក នៃរដ្ឋធានីបាងកក នៃព្រះរាជាណាចក្រដៃ ដើម្បីអញ្ជើញចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា នឹងប្រព្រឹត្តទៅក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព”។

ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ នៅអាកាសយានដ្ឋានយោធាទីក្រុងបាងកកប្រទេសថៃ (រូបថតៈ TTXVN)

អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅអាកាសយានដ្ឋាន គឺជារដ្ឋមន្រ្តីក្រសួងវប្បធម៌ លោក Ittiphol Kunplome និងមន្រ្តីក្រសួងការបរទេសថៃ។ ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃលោក Pham Hai Bang និងភរិយា ព្រមទាំងមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃផងដែរ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ានចំនួន ១០, ដៃគូអាស៊ាន (ចិន ជប៉ុន កូរ៉េខាងត្បូង, ឥណ្ឌា, អូស្រ្តាលី, ញូហ្សេឡែន,សហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី) រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២២, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។

រូបថតៈ VGP/Quang Hieu

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានផ្តោតលើការពិភាក្សាលើ បញ្ហាដូចជា វិធានការជំរុញដំណើរការកសាងសហគមន៍អាស៊ាន, ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការមេសហគមន៍ចក្ខុវិស័យអាស៊ាន ២០២៥; បញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ប្រតិភូក៏នឹងពិនិត្យមើលលទ្ធផលនៃការអនុវត្តនិងពិភាក្សាអំពីវិធានការដើម្បីបន្តការអនុវត្ត “ សេចក្តីថ្លែងការណ៍ចក្ខុវិស័យភាពជាអ្នកដឹកនាំអាស៊ានស្តីពីការពង្រឹងភាពជាដៃគូដើម្បីនិរន្តរភាព” (ដែលបានអនុម័តនៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ បានប្រារព្ធឡើងនៅដើមឆ្នាំ ២០១៩ កន្លងមកនេះ) ក៏ដូចជា អនុវត្តរាល់អាទិភាពឆ្នាំ ២០១៩ ក្នុងស្មារតីនៃប្រធានបទ “ពង្រឹងទំនាក់ទំនងភាពជាដៃគូដើម្បីចីរភាព” ព្រមទាំងកំណត់ទិសដៅសម្រាប់អាស៊ានក្នុងបណ្តាឆ្នាំបន្តបន្ទាប់។

កិច្ចប្រជុំលើកនេះក៏នឹងពិភាក្សានិងលើកកម្ពស់ទំនាក់ទំនងប្រកបដោយស៊ីជម្រៅនិងមានផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូ។ ពិនិត្យឡើងវិញនូវការអនុវត្តផែនការសកម្មភាពរវាងអាស៊ាននិងដៃគូដែលបានអនុម័តជាស្រេច និងគៀងគរការគាំទ្រពីដៃគូសម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន។

គួរកត់សម្គាល់ថា បន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនូវពិធីប្រគល់ដំណែងប្រធានអាស៊ានឆ្នាំ ២០២០ ទៅប្រទេសវៀតណាម។ តាមគម្រោង នៅក្នុងពិធីប្រគល់នេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងមានសុន្ទរកថាមួយ ដើម្បីណែនាំប្រធានបទនិងទិសដៅធំៗ មួយចំនួនរបស់វៀតណាមនៅអាស៊ាន ២០២០ ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចពិភាក្សាពាក់ព័ន្ធបញ្ហារបស់អាស៊ាន ប្រទេសក្នុងតំបន់ និងលើពិភពលោកជាច្រើនត្រូវបានលើកមកជជែក និងស្វែងរកដំណោះស្រាយក្នុងកិច្ចប្រជុំនេះ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត