យុគសម័យ - នាល្ងាចថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សានិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ ក្នុងឱកាសចូលរួមពិធីអបអរសាទរខួបលើកទី ៧០ ឆ្នាំនៃទិវាប្រពៃណីនៃកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ៣០ តុលា ឆ្នាំ ២០១៩)។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP / Nhat Bac)
អញ្ជើញថ្លែងក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ព្រមទាំងមានបំណងចង់អោយរដ្ឋសភានៃប្រទេសទាំងពីរ នឹងរួមគ្នា ចែករំលែកសកម្មភាពតាក់តែងច្បាប់ ដើម្បីវិស័យនេះកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ចំណែកខ្លួនវិញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម មានការរំជួលចិត្តយ៉ាងខ្លាំង នៅពេលដែលអគ្គបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានចូលរួមពិធីដែលពោរពេញទៅដោយអត្ថន័យសំខាន់និងពិសេសរវាងប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញពីប្រពៃណីមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស រវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឡាវផងដែរ។
ក្នុងឱកាសនេះប្រធានរដ្ឋសភាបានជម្រាបអំពីសកម្មភាពរបស់រដ្ឋសភាវៀតណាម។ ពោលគឺ រដ្ឋសភាកំពុងប្រព្រឹត្តទៅនៅសម័យប្រជុំលើកទី ៨ ដោយពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន។ ទន្ទឹមនឹងនោះលោកស្រីក៏បានជម្រាបអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ៕
(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន