Trending now
លោកស្រីប្រធាន VUFO Nguyen Phuong Nga អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបា
យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្រៅពីសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទៅកាន់ប្រទេសគុយបា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអញ្ជើញជួបពិភាក្សាការងារជាមួយវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពជាមួយប្រជាជន (ICAP) ) ដែលជាដៃគូរបស់សហភាពមិត្តភាពនិងបានទៅទស្សនាសាកលវិទ្យាល័យហាវ៉ាណា (Havana)។
ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo
នាថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Michael Pompeo ក្នុងឱកាសលោក Pompeo មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែតុលា ស្របពេលដែលរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង
យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី ១៧ និង ថ្ងៃទី ១៨ ខែកញ្ញា។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ
បន្ទាប់ពីបានអញ្ជើញទទួលជួបជាមួយអគ្គលេ ខាធិការនៃអង្គការអន្តរជាតិនិយាយភាសាបារាំងរួចហើយនោះ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលទានអាហារពេលព្រឹកពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីឡាវ
យុគសម័យ - ក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ៣៥ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីក្រុងបាងកក នៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន និងនាយករដ្ឋមន្រ្តីប្រទេសឡាវ លោក ថងលូន ស៊ីស៊ូលីត ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ
យុគសម័យ - នាល្ងាចថ្ងៃទី ២៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបពិភាក្សានិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ ក្នុងឱកាសចូលរួមពិធីអបអរសាទរខួបលើកទី ៧០ ឆ្នាំនៃទិវាប្រពៃណីនៃកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ៣០ តុលា ឆ្នាំ ២០១៩)។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស៊ែប៊ី
យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតបានអោយដឹងថា នៅខាងក្រៅនៃមហាសន្និបាតអន្តរសភាពិភពលោក លើកទី ៤១ (IPU 41 ) នៅរដ្ឋធានីប៊ែលក្រែននៃប្រទេសស៊ែប៊ី នាថ្ងៃទី ១៦ ខែតុលា (ម៉ោងក្នុងតំបន់) អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម្ចាស់ផ្ទះ លោកស្រី Maja Gokkovic។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាថៃ
តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាព្រះរាជាណាចក្រថៃលោក Chuan Leekpai ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ។
អគ្គលេខាធិការ នាយខុទ្ទកាល័យរដ្ឋសភាវៀតណាមបានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជាលោក ឡេង ប៉េង ឡុង
យុគសម័យ - នារសៀលថ្ងៃទី២២ខែមីនា នៅវិមានរដ្ឋសភា សមាជិកមជ្ឈិមបក្ស អគ្គលេខាធិការដ្ឋសភានិងជានាយខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា លោក ឡេង ប៉េង ឡុង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong
ក្នុងជំនួបជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong នារសៀលថ្ងៃទី ៨ ខែមេសា នៅទីក្រុងដូហានៃប្រទេសកាតា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង IPU - រដ្ឋសភាវៀតណាមនិងអង្គការសហប្រជាជាតិនៅវៀតណាម សំដៅអនុវត្តន៍ជាក់ស្តែងនូវភាពជាដៃគូសភា។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe
យុគសម័យ - បន្តសកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក នាព្រឹកថ្ងៃទី១៨ខែតុលា តាមម៉ោងតំបន់ (ពោលគឺរសៀលថ្ងៃទី១៨ខែតុលា តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។