យុគសម័យ - នារសៀលថ្ងៃទី២២ខែមីនា នៅវិមានរដ្ឋសភា សមាជិកមជ្ឈិមបក្ស អគ្គលេខាធិការដ្ឋសភានិងជានាយខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា លោក ឡេង ប៉េង ឡុង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាធិការរដ្ឋសភានិងជានាយខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការដ្ឋសភាជាតិកម្ពុជាលោក ឡេង ប៉េង ឡុង (រូបថតៈ daibieunhandan.vn)
ដោយមានសេចក្តីរីករាយដែលបានជួបឡើងវិញជាមួយអគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជានិងបុគ្គលិកនៃលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ដែលមកធ្វើទស្សនកិច្ចនៅវៀតណាម អគ្គលេខាធិការរដ្ឋសភា នាយខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអបអរសាទរកម្ពុជាចំពោះការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ឆ្នាំ២០១៨ ប្រកបដោយជោគជ័យ ដោយជ័យជំនះលើសលុបរបស់គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមជាមួយគ្នានេះ លោកនាយខុទ្ទកាល័យរដ្ឋសភាវៀតណាមក៏បានសម្តែងការអបអរសាទរចំពោះរដ្ឋសភាជាតិកម្ពុជាក្នុងការរៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក លើកទី ២៧ នៅក្នុងខែមករាកន្លងទៅ។
ក្នុងជំនួបនេះ អគ្គលេខាធិការរដ្ឋសភា នាយខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Nguyen Hanh Phuc បានអះអាងថា: រដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងគាំទ្រដល់ការពង្រឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា ព្រឹទ្ធសភាកម្ពុជាក្នុងការជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនៅក្នុងវេទិការថ្នាក់រដ្ឋនិងអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។
រូបថតៈ http://daibieunhandan.vn
ចំណែកលោក ឡេង ប៉េងឡុង រដ្ឋលេខាធិការនៃរដ្ឋសភាជាតិកម្ពុជា បានថ្លែងថា ជំនួបធ្វើការរវាងអគ្គលេខាធិការនៃប្រទេសទាំងពីរនៅពេលនេះ គឺជាឱកាសមួយសម្រាប់ខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ធ្វើការផ្លាស់ប្តូរវិធានការជំរុញនិងអនុវត្តសកម្មភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឹក្សានៃរដ្ឋសភាទាំងពីរ នាពេលអនាគត។
អគ្គលេខាធិការរដ្ឋសភា នាយខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានលើកឡើងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ឈរលើមូលដ្ឋាននោះ សកម្មភាពសហប្រតិបត្តិការជាក់ស្តែងជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងដំណាក់កាល ២០១១-២០១៥ បានបញ្ចប់គម្រោងជួយឧបត្ថម្ភប្រព័ន្ធកុំព្យូទ័រ សម្រាប់លេខាធិការដ្ឋានរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា។ ក្រៅពីនោះ វគ្គបណ្តុះបណ្តាលនិងបំប៉ន់សម្រាប់លេខាធិការដ្ឋានរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជាក៏ត្រូវបានអនុវត្តយ៉ាងសកម្មជារៀងរាល់ឆ្នាំផងដែរ។
ដើម្បីពង្រីកនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់គុណភាពនៃការផ្តល់យោបល់និងការបម្រើរដ្ឋសភានៃប្រទេសទាំងពីរ ថែមទាំងធ្វើឱ្យទំនាក់ទំនងរវាងសភាទាំងពីរមានភាពស៊ីជម្រៅជាងទៀត អគ្គលេខាធិការនិងជានាយខុទ្ទកាល័យរដ្ឋសភា វៀតណាមលោក Nguyen Hanh Phuc បានស្នើឲ្យភាគីទាំងពីរ។ បន្តផ្លាស់ប្តូរគណៈប្រតិភូការដើម្បីស្រាវជ្រាវនិងសិក្សាពីគ្នាទៅវិញទៅមក រៀបចំសន្និសីទ សិក្ខាសាលាឬការជួបប្រាស្រ័យជាដើម។
ដោយបានឯកភាពលើសំណើរបស់អគ្គលេខាធិការនៃរដ្ឋសភា នាយខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc នោះ លេខាធិការនៃរដ្ឋសភាជាតិកម្ពុជា លោកឡេង ប៉េងឡុង មានបំណងចង់ឱ្យខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងលេខាធិការដ្ឋានរដ្ឋសភាជាតិកម្ពុជា បន្តជំរុញការផ្លាស់ប្តូរឯកសារនិងឯកសារច្បាប់ ជាពិសេសគឺព័ត៌មានទាក់ទងនឹងសកម្មភាពរបស់រដ្ឋសភាក្នុងប្រទេសនីមួយៗ រួមចំណែកដល់ការពង្រីងនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ៕
(យោងតាម http://daibieunhandan.vn)


មតិពីមិត្តអ្នកអាន