ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong

21:00 | 08/04/2019 (ប្រភព៖ vovworld.vn)

ក្នុងជំនួបជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong នារសៀលថ្ងៃទី ៨ ខែមេសា នៅទីក្រុងដូហានៃប្រទេសកាតា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាង IPU - រដ្ឋសភាវៀតណាមនិងអង្គការសហប្រជាជាតិនៅវៀតណាម សំដៅអនុវត្តន៍ជាក់ស្តែងនូវភាពជាដៃគូសភា។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong (រូបថតៈ daibieunhandan)

លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាដោយមានការគាំទ្រពី IPU ជាទូទៅនិងជាពិសេសពីលោកអគ្គលេខាធិការ រដ្ឋសភាវៀតណាមបាននិងកំពុងអនុវត្តរាល់សកម្មភាពដើម្បីជំរុញតួនាទីរបស់រដ្ឋសភាចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងរយៈពេលខាងមុខ រដ្ឋសភាវៀតណាមបន្តកំណត់ការចូលរួមក្នុងសកម្មភាពរបស់ IPU ជាភារកិច្ចសំខាន់ក្នុងសកម្ម ភាពការការទូតសភាហុភាគីដើម្បីជំរុញនិងការពារផលប្រយោជន៍របស់វៀតណាក៏ដូចជាការយកចិត្តទុកដាក់រួមចំពោះបញ្ហាសកលលោក ដែលរួមចំណែកលើកកម្ពស់នូវតួនាទីរបស់រដ្ឋសភាវៀតណាមនិយាយដោយឡែកនិងរដ្ឋវៀត ណាមនិយាយរួមលើឆាកអន្តរជាតិ។

អគ្គលេខាធិការសហភាពអន្តរសភាពិភពលោក លោក Martin Chungong បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានខំប្រឹងប្រែងយ៉ាងសកម្មដើម្បីប្រែរាល់កិច្ចសន្យាដែលបានចារក្នុងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយឆ្នាំ ២០១៥ ឲ្យក្លាយទៅជាការពិតជាក់ស្តែង។ លោកអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក បានអះអាងថា សហភាពអន្តរសភាពិភពលោក ត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត