នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe

22:36 | 18/10/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - បន្តសកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្របែលហ្ស៊ិក នាព្រឹកថ្ងៃទី១៨ខែតុលា តាមម៉ោងតំបន់ (ពោលគឺរសៀលថ្ងៃទី១៨ខែតុលា តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe (រូបថតៈ VGP/Quang Hieu)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបជូនដល់ព្រះមហាក្សត្រនូវលទ្ធផលនៃកិច្ចចរចារជាមួយលោកនាយករដ្ឋមន្ត្រី Charles Michel ក៏ដូចជាកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំសភានិងថ្នាក់ដឹកនាំនៃតំបន់មួយចំនួនរបស់បែលហ្ស៊ិក។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយបែលហ្ស៊ីកព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលស្វាគមន៍និងបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបែលហ្ស៊ិកក្នុងការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។

ចំណែកខ្លួនវិញ ព្រះមហាក្សត្រ Philippe បានស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅបែលហ្សីកចំ ឱកាសដែលប្រទេសទាំងពីរអបអរសាទរខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងបង្ហាញនូវមនោសញ្ចេតនាពិសេសរបស់ព្រះអង្គចំពោះប្រជាជនវៀតណាម។

ព្រះមហាក្សត្រ Philippe បានសង្កត់ធ្ងន់ថា បែលហ្ស៊ិកផ្តោតការយកចិត្តទុកដាក់ពិសេសដល់កិច្ចប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងមានឆន្ទៈគាំទ្របច្ចេកវិទ្យានិងបទពិសោធន៍ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ព្រះមហាក្សត្រ Philippe និងនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឯកភាពចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំង ២ នាពេលកន្លងទៅមានការអភិវឌ្ឍន៍យ៉ាងសកម្មក្នុងវិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មនិងវិនិយោគជាមួយគម្រោងការចំនួន ៧០ ដែលដំណើរការប្រកបដោយជោគជ័យនៅវៀតណាម។ ក្នុងរយៈពេលខាងមុខ ភាគីទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាពក្នុងវិស័យជាប្រៀបខ្លាំងរបស់បែលហ្សិកហើយវៀតណាមមានតម្រូវការដូចជា កសិកម្ម បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការអប់រំនិងការបណ្តុះបណ្តាល៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត