យុគ្គសម័យ - នាថ្ងៃទី ២ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកបានព្យាករថាប្រាក់ចំណេញរបស់វិស័យនេះនឹងធ្លាក់ចុះ ២១% ក្នុងឆ្នាំ ២០១៩ នៅក្នុងបរិបទដែលមានការព្រួយបារម្ភអំពីភាពតានតឹងកាន់តែកើនឡើងក្នុង សង្គ្រាមពាណិជ្ជកម្ម ក៏ដូចជាការកើនឡើងរបស់តម្លៃប្រេង។
សង្រ្គាមពាណិជ្ជកម្មបានបណ្តាលឱ្យប្រាក់ចំណេញនៃវិស័យអាកាសចរណ៍សកលលោកធ្លាក់ចុះយ៉ាងគំហុក (រូបថត៖ baoquocte.vn)
យោងតាមសមាគមដឹកជញ្ជូនតាមជើងអាកាសអន្តរជាតិ (IATA) បានបង្ហាញថាប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរ ណ៍ទាំងនេះនាឆ្នាំ ២០១៩ នឹងសម្រេចបានត្រឹមតែ ២៨ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពីការព្យាករណ៍ចំនួន ៣៥,៥ ពាន់លានដុល្លារអាមេរិក ដែលបានលើកឡើងក្នុងខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង អគ្គនាយក IATA លោក Alexandre de Juniac បានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍នឹងនៅតែរកប្រាក់ចំណេញនៅឆ្នាំនេះបាន ក៏ប៉ុន្តែគោលនយោបាយគាំពារក៏ដូចជា កត្តាជាចម្បងនានា អាចធ្វើឱ្យមានការលំបាកក្នុងការសម្រេចបាននូវផលចំណេញឡើងវិញ។ យោងតាម IATA ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក ទទួលបានប្រាក់ចំណេញចំនួន ៣០ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែលក្ខខណ្ឌនៃទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាស បានធ្លាក់ចុះយ៉ាងខ្លាំង។ IATA បានបង្ហាញនូវការព្រួយបារម្ភថា ភាពតានតឹងពាណិជ្ជកម្ម ដែលធ្លាប់បណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបញ្ឈប់ការហោះហើរពាណិជ្ជកម្មនោះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារដឹកជញ្ជូនអ្នកដំណើរផងដែរ។ លោកបន្តទៀតថាកំណើនពាណិជ្ជកម្មអន្តរជាតិនាបច្ចុប្បន្នកំពុងស្ថិតនៅកំរិត 0% ហើយចំណុចនេះប៉ះពាល់ជាភ្លាមៗទៅលើការធ្វើអាជីវកម្ខាងដឹកជញ្ជូនផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន