ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo

21:25 | 11/09/2018

យុគសម័យ - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយនាថ្ងៃ ១១កញ្ញា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកញ្ញា។ នាពេលរសៀលថ្ងៃទី១១កញ្ញា ពិធីទទួលបដិណ្ឋារកិច្ចប្រធានា ធិបតី Joko Widodo និងភរិយាត្រូវបានប្រារព្ធយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋដោយបានអនុវត្តតាមពិធីការដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ភាគីទាំងពីរបានធ្វើកិច្ចពិភាក្សា។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញពិនិត្យក្បួនកិត្តយស (រូបថតៈ Viet Cuong/VOV)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ លើទាំងកាណាល់រដ្ឋាភិបាលនិងរដ្ឋសភា រួមទាំងការជួបប្រាស្រ័យប្រជាជន។ ទន្ទឹមជាមួយគ្នានោះ បន្តអនុវត្តរាល់យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានឯកភាព នាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១០ពាន់លានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពបង្កើនកិច្ចសហប្រ តិបត្តិការលើវិស័យកងទ័ពជើងទឹក កងទ័ពជើងអាកាស ឧស្សាហកម្មការពារជាតិនិងបង្ការប្រឆាំងឧក្រិដ្ឋកម្មផងដែរ។

ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចចរចាស្តីពីការកំណត់តំបន់សេដ្ឋកិច្ចពិសេស រវាងប្រទេសទាំងពីរនិងប្រគល់ឲ្យកិច្ច ប្រជុំនៃក្រុមបច្ចេកទេស ជម្រុញយ៉ាងឆាប់ៗនូវដំណើរការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀង ដោយផ្អែកលើច្បាប់អន្តរ ជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ 1982 ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដទៃទៀត ដូចជាថាមពល កសិកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ វិទ្យាសាស្ត្រសមុទ្រនិងបរិស្ថានរួមទាំងការបង្កើតយន្តការពិគ្រោះយោបល់ស្តីពីបញ្ហាសមុទ្រ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Viet Cuong/VOV)

លោកប្រធានរដ្ឋ Tran Dai Quang និងលោកប្រធានាធិបតី Joko Widodo បានចាត់ទុកថា ក្នុងបរិបទនៃស្ថានភាពនាពេលបច្ចុប្បន្ន ភាគីទាំងពីរគួរតែរក្សាការពិគ្រោះយោបល់លើបញ្ហាពាក់ព័ន្ធនឹងសន្តិសុខនិងយុទ្ធសាស្រ្តនៅក្នុងតំបន់។ រួមជាមួយគ្នានោះ ភាគីទាំងពីរត្រូវរួមសហការ កសាងអាស៊ាសាមគ្គីមួយនិងអនុវត្តន៍ប្រកបដោយជោគជ័យចក្ខុវិស័យអា ស៊ាន២០២៥ដើម្បីពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់និងដើម្បីពង្រីកនូវតួនាទីរបស់អាស៊ាន ក្នុងការ ដោះស្រាយបញ្ហាយុទ្ធសាស្រ្តនៅក្នុងតំបន់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់និងប្តេជ្ញាចិត្តបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនៅបណ្តាវេទិកាពហុភាគីនានា ជាពិសេសក្នុងអង្គការសហប្រជាជាតិ អាស៊ាន បណ្តាវេទិការដូចជា APEC និង ASEM ជាដើម។

ភាគីទាំងពីរអះអាងជំហររឹងមាំរបស់ខ្លួនលើបញ្ហាសមុទ្រខាងកើត តាមនោះ សន្យាគាំទ្រការដោះស្រាយដោយសន្តិវិធីនៃជម្លោះ ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) មិនប្រើប្រាស់កំលាំងឬគំរាមកំហែងប្រើប្រាស់កម្លាំង គោរពតាមនីតិវិធីការទូតនិងច្បាប់។

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo អញ្ជើញជាសាក្ស៊ីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន (រូបថតៈ Viet Cuong/VOV)

ភាគីទាំងពីរបានអះអាងឡើងវិញ នូវការគាំទ្រ ចំពោះការអនុវត្តគ្រប់គ្រាន់និងពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅក្នុងសមុទ្រខាងកើត (DOC) និងជម្រុញការចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើកម្មវិធីសកម្មភាពភាពសម្រាប់អនុ វត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ីដំណាក់កាល២០១៩-២០២៣ និងសេចក្តីថ្លែងការណ៍រួមស្តីពីការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិដោយស្ម័គ្រចិត្តអំពី ការប្រយុទ្ធប្រឆាំងនឹងការ​នេសាទ​ខុស​ច្បាប់មិន​បាន​រាយ​ការណ៍ និង​គ្មាន​ការ​គ្រប់គ្រង ដែល​ហៅ​កាត់​ថា IUU រួមទាំងជម្រុញការគ្រប់គ្រងរបរនេសាទនិរន្តរភាពរវាងប្រទេសទាំងពីរក្នុងឱកាសនេះផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត