យុគសម័យ - គោលដៅឆ្ពោះទៅរកប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ មិនត្រឹមតែជាសេចក្តីប្រាថ្នារបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មរបស់ប្រទេសជាតិទាំងមូល។
នៅថ្ងៃទី ៦ ខែសីហា អគ្គលេខាបក្ស លោក To Lam បានជួបជាមួយប្រតិភូចំនួន ៨០ នាក់ តំណាងឱ្យបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សិល្បករ សិល្បការិនីនិងអ្នកនិពន្ធ ក្នុងឱកាស ខួបលើកទី ៨០ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្សបានបញ្ជាក់ថា ចាំបាច់ត្រូវអុជបំភ្លឺនូវចំណេះដឹង និងភាពច្នៃប្រឌិតក្នុងយុគសម័យថ្មី ដើម្បីប្រទេសជាតិអាចឈានឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ។
បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ វិចិត្រករ និងអ្នកនិពន្ធគឺតែងតែជាអ្នកត្រួសត្រាយផ្លូវក្នុងការបំភ្លឺបញ្ញាក្នុងប្រជាជន កសាងទ្រឹស្តីបដិវត្តន៍ និងអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងការអនុវត្ត។
![]() |
ទិដ្ឋភាពទូទៅនៃជំនួប។ |
ប្រសិនបើគ្មានការសម្របខ្លួនជាបន្ទាន់ ទទួលយកនិងធ្វើជាម្ចាស់ នឹងត្រូវនៅពីក្រោយគេជាពុំខាន
ចំណេះដឹងគឺជាធនធានដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍ ដែលជាថាមពលថ្មីនៃសតវត្សទី ២១។ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិមិត្ត ជីវបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ... កំពុងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម។ យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ប្រសិនបើវៀតណាមគ្មានការសម្របខ្លួនជាបន្ទាន់ សម្របខ្លួន ទទួលយកនិងធ្វើជាម្ចាស់ភ្លាមៗនោះ វៀតណាមនឹងនៅពីក្រោយគេជាក់ជាពុំខាន៖
“តួនាទីរបស់អ្នកវិទ្យាសាស្ត្រ បញ្ញវន្ត សិល្បករ អ្នកដែលបំភ្លឺភ្លើងនៃចំណេះដឹង និងគំនិតច្នៃប្រឌិត កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ អ្នកទាំងនេះមិនត្រឹមតែជា “វិស្វករនៃព្រលឹង” “ស្ថាបត្យករនៃអនាគត” ដែលជាអ្នកបង្ហាញ “សក្ដានុពលរបស់ប្រជាជនវៀតណាម” ប៉ុណ្ណោះទេ ថែមទាំងជាអ្នកដែលរក្សាភ្លើង រីកសាយភាយតម្លៃវៀតណាម ស្មារតីវៀតណាម អត្តសញ្ញាណវៀតណាមក្នុងពិភពប្រកួតប្រជែង និងស្វាហាប់បច្ចុប្បន្នទៀតផង”។
ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ អគ្គលេខាខបក្សបានស្នើឱ្យបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រអមជាមួយបក្ស និងប្រជាជនដើម្បីស្រាវជ្រាវ ច្នៃប្រឌិត រួមចំណែក និងផ្តោតលើវិស័យសំខាន់ៗដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ថែទាំសុខភាព កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ការបំប្លែងថាមពលបៃតង សេដ្ឋកិច្ចរង្វង់...
![]() |
លោក អគ្គលេខាខបក្ស To Lam អញ្ជើញថ្លែងនៅក្នុងជំនួប។ |
យោងតាមលោកអគ្គលេខាបក្ស គណៈកម្មាធិការមជ្ឈិមកំពុងរៀបចំយ៉ាងសកម្មសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀត ណាម ដើម្បីក្លាយជាមហាសន្និបាតបង្កប់ដោយសញ្ញាជាសម្គាល់ នាំប្រទេសទៅក្នុងយុគសម័យវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ ឡែក ក្នុងវិស័យវប្បធម៌ - វិទ្យាសាស្ត្រ - សិល្បៈ។ លោកអគ្គលេខាបក្ស បានលើកឡើងពីភារកិច្ចថ្មី សមស្របជាមួយនឹងការចលនានិងអភិវឌ្ឍន៍នៃវិស័យវប្បធម៌ ដើម្បីកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញដោយអត្ថសញ្ញាជាតិ។ ក្នុងនោះ លើកកម្ពស់តួនាទីត្រួសត្រាយរបស់បញ្ញាវ័ន្ត សិល្បករ ពាណិជ្ជករ និងអ្នកបំពេញការងារលើវិស័យវប្បធម៌ សំដៅលើកកម្ពស់ជីវភាពខាងវប្បធម៌ បង្រួមគម្លាតនៃការទទួលយកវប្បធម៌រវាងតំបន់ រវាងវណ្ណៈសង្គម ផ្តោតលើការអភិវឌ្ឍវប្បធម៌ប្រកប ដោយប្រសិទ្ធភាពក្នុងចំណោមជនជាតិភាគតិច។ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យបន្តអភិរក្ស ថែទាំ និងអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន ពោរពេញដោយអត្តសញ្ញាណជាតិ ក្នុងយុគសម័យឌីជីថល យុគសម័យថ្មី។
អគ្គលេខាខបក្ស To Lam បានស្នើឱ្យបន្តអភិរក្ស ជំរុញ និងអភិវឌ្ឍវប្បធម៌វៀតណាមជឿនលឿន បង្កប់ដោយអត្តសញ្ញាណជាតិក្នុងយុគសម័យឌីជីថល និងយុគសម័យថ្មី។ “សិល្បករ សិល្បការិនី និងអ្នកនិពន្ធគឺជាយុទ្ធជននៅសមរភូមិមុខខាងវិញ្ញាណ ដោយតែអតែបង្កើតស្នាដៃប្រកបដោយតម្លៃសតិអារម្មណ៍ និងតម្លៃសោភ័ណភាពឥតឈប់ឈរ មានកម្លាំងផ្សព្វផ្សាយ បំផុស និងលើកតម្កើងព្រលឹងប្រជាជនវៀតណាម ក្នុងបរិបទសកលភាវូបនីយកម្មនិងសមាហរណ កម្ម។ បញ្ញវន្តមិនត្រឹមតែជាអ្នកស្រាវជ្រាវ និងជាគ្រូបង្រៀនប៉ុណ្ណោះទេ ថែមទាំងជាអ្នកបង្កើតគំនិត និងជាអ្នកបំពេញចំណេះដឹង និងក្រមសីលធម៌ រួមចំណែកក្នុងការកសាងមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតីបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ និងដើម្បីភាពគងវង្សរបស់ប្រទេសជាតិ”។
ញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករ សិល្បការនី គឺជាកម្លាំងពលំដ៏សំខាន់របស់ប្រទេសជាតិ
យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម បក្ស រដ្ឋ និងប្រជាជនបានជឿជាក់ និងរំពឹងទុកយ៉ាងខ្លាំងចំពោះក្រុមបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកត្រួសត្រាយស្នូលដែលបង្កើតការច្នៃប្រឌិត និងរបកគំហើញដ៏រឹងមាំឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសក្នុងសម័យកាលថ្មី។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា៖
“ប្រទេសយើងមានមូលដ្ឋានគ្រឹះ សក្ដានុពល មុខតំណែង និងកិត្យានុភាពដែលខ្លួនមានសព្វថ្ងៃនេះ ដោយសារទំនៀមទម្លាប់វប្បធម៌របស់ប្រទេសជាតិ ដែលបាននិងកំពុងរួបរួមគ្នា ប្រមូលផ្តុំក្នុងអំឡុងពេលជាង ៩៥ ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស រយៈពេល ៨០ឆ្នាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរយៈពេល៤០ឆ្នាំនៃការផ្លាស់ប្តូររបស់ប្រទេសជាតិ គឺដោយសារមានការស្រុះចិត្តគំនិត ការឆ្លើយតប បំពេញការងារមិនចេះនឿយហត់ និងការលះបង់របស់មនុស្សរាប់លាននាក់ រួមទាំងបញ្ញវន្ត កម្លាំងបញ្ញា អ្នកវិទ្យាសាស្ត្រ សិល្បករ។ បក្ស និងរដ្ឋតែងតែទទួលស្គាល់ និងលើកតម្កើងតួនាទីបញ្ញវន្ត សិល្បករ ជានិច្ចកាលចាត់ទុកបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករជាប្រភពនៃភាពគងវង្សរបស់ប្រទេសជាតិ ជាធនធានរបស់ប្រទេសជាតិ”។
បក្ស និងរដ្ឋបានចេញសេចក្តីសម្រេចចិត្ត យន្តការ និងគោលនយោបាយជាច្រើន បង្កើតគ្រប់លក្ខខណ្ឌអំណោយផល និងកន្លែងសម្រាប់ការអភិវឌ្ឍន៍អក្សរសាស្ត្រ និងសិល្បៈ។ រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បន្តលុបបំបាត់ភាពរាំងស្ទះក្នុងយន្តការ គោលនយោបាយ ថវិកា ហិរញ្ញវត្ថុ ការវិនិយោគ... ដើម្បីបង្កើតធនធាន និងកន្លែងសម្រាប់សិល្បករបង្កើត និងនិពន្ធដោយសេរី។
គោលដៅឆ្ពោះទៅរកប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ គឺមិនត្រឹមតែជាក្តីប្រាថ្នារបស់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេសកកម្មរបស់ប្រទេសជាតិទាំងមូលដែរ។ ការគាំទ្រ និងការរួមចំណែកពីបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករនឹងរួមចំណែកដល់ការសម្រេចគោលដៅនោះ៕
![]() កាសែត Resumen Latinoamericano របស់ប្រទេសអាហ្សង់ទីនកាលពីម្សិលមិញ (ថ្ងៃទី ១ ខែកុម្ភៈ) បានបោះពុម្ពអត្ថបទផ្សព្វផ្សាយគោលនយោបាយការបរទេសរបស់វៀតណាមក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។ ក្រោមចំណងជើងថា “វៀតណាម៖ គោលនយោបាយការបរទេសនាំប្រទេសទៅកាន់យុគសម័យថ្មី” Resumen ... |
![]() ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សកល ២០២៥ និងខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមដ៏រុងរឿង (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០/ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ កាសែតកងទ័ពប្រជាជន សូមជូនខ្លឹមសារបទសម្ភាសន៍នេះ។ |
មតិពីមិត្តអ្នកអាន