ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម

20:53 | 17/05/2018

នាថ្ងៃទី១៧ ខែឧសភា នៅរដ្ឋធានីហាណូយ បណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍នៃទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ខួបលើកទី ៤៣ នៃទិវាបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាវៀតណាម។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី

ថ្លែងមតិក្នុងពិធីរំលឹកអនុស្សាវរីយ៍នេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា បណ្ឌិតសភាគប្បីផ្តោតសំខាន់លើប្រភពកម្លាំងដើម្បីធ្វើការវិនិយោគនិងអភិវឌ្ឍនូវទិសដៅវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗជាមុខព្រួញ ដែលមានអត្ថន័យជាក់ស្តែងចំពោះបុព្វហេតុឧស្សហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិជាពិសេសក្នុងបរិបទបដិវត្តន៍៤.០ នៅសកលលោក៖ “ឥឡូវនេះ បញ្ហារបស់យើងគឺត្រូវតែស្វែងមានទីផ្សានិងមានគោលនយោបាយរបស់រដ្ឋ ដើម្បីធ្វើយ៉ាងណាផលិតផលដែលបានសិក្សាស្រាវជ្រាវអាចអនុវត្តចូលក្នុងជីវភាពរស់នៅ និងបម្រើឲ្យប្រជាជនទាំងសុខភាពទាំងផលិតកម្ម ផងដែរ។ ឧទាហរណ៍ដើម្បីធ្វើការត្រួតពិនិត្យបរិស្ថាន យើងអាចផលិតបានជាមិនខានប៉ុន្តែបញ្ហាសំខាន់គឺផ្តោតលើគុណភាពរបស់យើង ដោយធានាបាននូវតម្រូវការដែលបានទាមទាររបស់អង្គភាពប្រើប្រាស់ដែរឬទេ។ ចំពោះបញ្ហាទាំងនេះ រដ្ឋ សភានិងរដ្ឋាភិបាលគួរតែស្តាប់យោបល់ពីអ្នកវិទ្យាសាស្ត្រនិងសំណើររបស់បណ្ឌិតសភា ដើម្បីផ្លាស់ប្តូរអំពីគោលនយោបាយ និងសុក្រិត្យបែបបទច្បាប់ក៏ដូចជាមានការដឹកនាំយ៉ាងដិតដល់ចំពោះការសិក្សាស្រាវជ្រាវ ក្នុងការអនុវត្តវិទ្យាសាស្ត្ររបស់ វៀតណាមដែរ“ ។

លោកស្រី Nguyen Thi Kim Ngan ក៏ក្រើនរំលឹកបណ្ឌិតសភាវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាតិនិងអន្តរជាតិ ជាពិសេស ផ្កោតសំខាន់លើកិច្ចសហប្រតិបត្តិ ការនានានិងធ្វើសមាហរណកម្មអន្តរជាតិស្តីពីវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត