Trending now

និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព

16:07 | 28/07/2025 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៦ ខែកក្កដា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ Binh Thanh ទីក្រុងហូជីមិញ បានរៀបចំកម្មវិធីបរិច្ចាគឈាម “ផ្តល់ឈាម - ចំណងមិត្តភាពជារៀងរហូត” និងជំនួបប្រាស្រ័យមិត្តភាពជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

ទីក្រុងហូជីមិញ (ប្រទេសវៀតណាម)៖​និស្សិតឡាវ និងកម្ពុជាវេចនំអន្សមវែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម៖ និស្សិតឡាវ និងនិស្សិតកម្ពុជានៅទីក្រុងហូជីមិញត្រូវបានជួយវិធីសាស្រ្តសិក្សានៅសកលវិទ្យាល័យ

សកម្មភាពនេះមានការចូលរួមពីលោក Anoulack Chanthaphackdy អគ្គកុងស៊ុលរង អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហូជីមិញ លោក Ho Xuan Lam អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម - ឡាវ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រចាំទីក្រុងហូជីមិញ។

ក្នុងកម្មវិធី កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនជាច្រើននៅសង្កាត់ Binh Thanh បានបរិច្ចាគឈាម ដើម្បីត្រៀមជាស្រេចបម្រើការព្យាបាលអ្នកជំងឺ។ ជាពិសេស និស្សិតឡាវ និងកម្ពុជា ជាង ៣០ នាក់ ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ក៏បានចូលរួមចែករំលែកឈាមរបស់ពួកគេក្នុងឱកាសនេះផងដែរ។ ការចូលរួមយ៉ាងសកម្មរបស់និស្សិតឡាវ និងកម្ពុជា បានជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា។

លោកស្រី Hoang Mai Quynh Hoa ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ Binh Thanh បានសំដែងថា រាល់ដំណក់ឈាមដែលបានបរិច្ចាគក្នុងកម្មវិធីនេះមិនត្រឹមតែរួមចំណែកជួយជីវិតប៉ុណ្ណោះទេ ថែមទាំងនាំសារបង្ហាញពីមនុស្សធម៌ ការចែករំលែក និងចំណងមិត្តភាពគ្មានព្រំដែន។ អាស្រ័យហេតុនេះ រួមចំណែកជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងបី កាន់តែជិតស្និទ្ធ រឹងមាំ បៃតង និងនិរន្តរភាពជារៀងរហូត។

លោកស្រី Hoa បានមានប្រសាសន៍ថា បច្ចុប្បន្ន ស្ថាប័នបក្ស រដ្ឋាភិបាល រណសិរ្ស និងអង្គការនានាកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ពង្រីកតួនាទីរបស់ខ្លួនជាអតិបរមាក្នុងការអនុវត្តការងារនយោបាយ គិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន និងកសាងឯកភាពជាតិដ៏អស្ចារ្យ។

រូបថតមួយចំនួននៅក្នុងកម្មវិធី

និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព
និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព
និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព
និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព
និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព
និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព
និស្សិតឡាវ កម្ពុជា និងវៀតណាម ពង្រឹងចំណងមិត្តភាព

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh