Trending now

ទីក្រុងហូជីមិញ (ប្រទេសវៀតណាម)៖​និស្សិតឡាវ និងកម្ពុជាវេចនំអន្សមវែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

18:00 | 08/01/2025 វិច្ឆិកា

និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ បានឆ្លងកាត់ភាពជាក់ស្ដែងដែលមិនអាចបំភ្លេចបាន ដោយបានសម្របខ្លួនក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

ទីក្រុងហូជីមិញ៖ សកម្មភាពជាក់ស្តែងជាច្រើនដើម្បីពូនជ្រុំចំណងមិត្តភាព ទីក្រុងហូជីមិញ៖ បើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤

នាថ្ងៃទី ៤ និងទី ៥ ខែមករា អន្តេវាសិកដ្ឋាននិស្សិតឡាវបានសម្របសម្រួលជាមួយសមាគមនិស្សិតវៀតណាមនៃសាកលវិទ្យាល័យគរុកោសល្យអប់រំកាយ និងកីឡាទីក្រុងហូជីមិញ សាលាឧត្តមសិក្សាបច្ចេកទេស Cao Thang និងសាលាឧត្តមសិក្សាគរុកោសល្យមជ្ឈិមទីក្រុងហូជីមិញ បានរៀបចំសកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៥ សម្រាប់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

កម្មវិធីនេះប្រព្រឹត្តទៅដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ ការវេចនំអន្សមវែង ការតុបតែងបុណ្យចូលឆ្នាំថ្មីតេត ការសម្តែងសិល្បៈដោយមានការចូលរួមពីនិស្សិតនៃប្រទេសទាំង៣៖ វៀតណាម ឡាវ និងកម្ពុជា។

និស្សិតឡាវ និងកម្ពុជាឆ្លងកាត់ភាពជាក់ស្ដែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
និស្សិតឡាវ និងកម្ពុជាឆ្លងកាត់ភាពជាក់ស្ដែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

នេះជាលើកដំបូងដែល ឆាង ស្រីពេជ្រ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ គាត់បានចែករំលែកថា៖ នៅក្នុងប្រទេសកម្ពុជា បុណ្យចូលឆ្នាំថ្មីប្រពៃណីធ្វើឡើងក្នុងខែមេសា ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យអុំទូក ដែលនាំមកនូវបរិយាកាសសប្បាយរីករាយ រស់រវើក ជាមួយនឹងសកម្មភាពក្រៅផ្ទះជាច្រើន។ ទន្ទឹមនឹងនោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមកាន់តែមានភាពកក់ក្ដៅ ដែលបង្ហាញយ៉ាងច្បាស់តាមរយៈការជួបជុំគ្រួសារ។ សមាជិករួមគ្នាសំអាតផ្ទះ វេចខ្ចប់នំអន្សម ជាពិសេសទទួលបានលាភសំណាងដើមឆ្នាំ។

មកពីប្រទេសឡាវ Phommakone Dalavanh ជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pham Ngoc Thach យល់យ៉ាងច្បាស់ពីភាពកក់ក្តៅរបស់ប្រជាជនវៀតណាមនាពេលបច្ចុប្បន្ននេះ។ បុណ្យចូលឆ្នាំថ្មីតេតមិនត្រឹមតែជាឱកាសសម្រាប់ភាពសប្បាយរីករាយ និងសម្រាកប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដល់យុវជនជំនាន់ក្រោយឱ្យចងចាំជានិច្ចអំពីក្រុមគ្រួសារ និងឫសគល់របស់ពួកគេ។

និស្សិតឡាវ និងកម្ពុជាឆ្លងកាត់ភាពជាក់ស្ដែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
និស្សិតឡាវ និងកម្ពុជាឆ្លងកាត់ភាពជាក់ស្ដែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

Dalavanh បានចាត់ទុកថា វៀតណាមជាប្រទេសមួយដែលមានប្រព័ន្ធអប់រំទំនើប ដែលអភិរក្សបានវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ និងមានចំណុចលេចធ្លោក្នុងការអភិវឌ្ឍបច្ចេកវិទ្យា។ គាត់បានចែករំលែកថា៖ ខ្ញុំជឿជាក់ថា ការសិក្សានៅប្រទេសវៀតណាមនឹងជួយខ្ញុំបង្កើនចំណេះដឹងវិជ្ជាជីវៈរបស់ខ្ញុំ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំសង្ឃឹមថានឹងអាចរួមចំណែកដល់សហគមន៍ ជាពិសេសបន្តប្រពៃណីជិតស្និទ្ធរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម រួមចំណែកកសាងទំនាក់ទំនងកាន់តែរឹងមាំថែមទៀតនាពេលអនាគត។

និស្សិតឡាវ និងកម្ពុជាឆ្លងកាត់ភាពជាក់ស្ដែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
និស្សិតឡាវ និងកម្ពុជាឆ្លងកាត់ភាពជាក់ស្ដែងអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

កម្មវិធីមានគោលបំណងបង្កើតផ្ទះមួយដ៏កក់ក្តៅ ដែលនិស្សិតអន្តរជាតិអាចស្វែងយល់អំពីភាពស្រស់ស្អាតខាងវប្បធម៌នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ អាស្រ័យហេតុនេះ រឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ទីក្រុងហូជីមិញ៖ បើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤ ទីក្រុងហូជីមិញ៖ បើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤

អបអរសាទរខួប ៦២ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម ឡាវ (៥ កញ្ញា ១៩៦២- ៥ កញ្ញា ២០២៤) និងខួប ៥៧ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៣ ខែសីហា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីបើកមហោស្រពកុមារវៀតណាម - ...

ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ

នាព្រឹកថ្ងៃទី១៤ ខែមេសា សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ បានសហការជាមួយសមាគមមិត្តភាពវៀតណាម-អាស៊ីអាគ្នេយ៍ទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-ឡាវនៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-ថៃនៅទីក្រុងហូជីមិញ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ នៅវត្ត Pho Minh ទីក្រុងហូជីមិញ។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស