Trending now

ទីក្រុងហូជីមិញ៖ បើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤

11:22 | 14/08/2024 យោងតាមវិទ្យុសំលេងវៀតណាម

អបអរសាទរខួប ៦២ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម ឡាវ (៥ កញ្ញា ១៩៦២- ៥ កញ្ញា ២០២៤) និងខួប ៥៧ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤) នាថ្ងៃទី ១៣ ខែសីហា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីបើកមហោស្រពកុមារវៀតណាម - ឡាវ - កម្ពុជាឆ្នាំ ២០២៤។

ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
ការសម្តែងសិល្បៈរបស់កុមារនៃប្រទេសទាំងបី ក្នុងពិធីបើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤។
ការសម្តែងសិល្បៈរបស់កុមារនៃប្រទេសទាំងបី ក្នុងពិធីបើកមហោស្រពកុមារវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០២៤។

មហោស្រពគឺជាសកម្មភាពដែលរៀបចំឡើងដោយសម្ព័ន្ធយុវជនទីក្រុង ជារៀងរាល់ ២ ឆ្នាំម្តង ចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន បានក្លាយជាកន្លែងជួបប្រាស្រ័យដ៏សប្បាយរីករាយ មានប្រយោជន៍ និងរួមចំណែកឧទ្ទេសនាមអំពីប្រពៃណីប្រវត្តិសាស្ត្រនិងសម្រស់វប្បធម៌នៃប្រទេសទាំងបីដល់កុមារនៃប្រទេសទាំងបី។

ឆ្នាំនេះ មហោស្រពមានការចូលរួមពីគណៈប្រតិភូកុមារចំនួន ២១៥ នាក់មកពីបណ្តាខេត្ត ក្រុងនៃប្រទេសវៀតណាម រួមជាមួយកុមារជាច្រើននាក់ទៀតមកពីព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ; និងមន្ត្រី ៣៦នាក់ ទទួលបន្ទុកក្រុមកុមារជំទង់នៃប្រទេសចំនួន៣។ មហោស្រពនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី ១៣-១៥ ខែសីហា នៅទីក្រុងហូជីមិញដោយមានសកម្មភាពជាច្រើនដូចជា៖ ការទស្សនានិងស្វែងយល់អំពី “បរិយាកាស លោកអុំហូជាមួយកុមារ” នៅអគារកុមារនៃទីក្រុងហូជីមិញ និងចូលរួមការលេងកម្សាន្ត វប្បធម៌ សិល្បៈ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរអំណោយ និងទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ; ចូលរួមកម្មវិធីជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំទីក្រុងហូជីមិញជាមួយគណៈប្រតិភូដែលចូលរួមមហោស្រព; ទស្សនានិងស្វែងយល់អំពីតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Rung Sac ស្រុក Can Gio; ការផ្លាស់ប្តូរវប្បធម៌រវាងកុមារនៃប្រទេសទាំង៣៖ វៀតណាម-ឡាវ-កម្ពុជា និងពិធីបិទមហោស្រព៕

ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩ ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩

មហោស្រពវៀតណាម-ជប៉ុនលើកទី៩ ឆ្នាំនេះប្រព្រឹត្តិទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា នៅសួនឧទ្យាន ២៣ កញ្ញា (ខ័ណ្ឌលេខ១) ដោយមានសកម្មភាពដ៏វិសេសវិសាលជាច្រើន។

ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក ទីក្រុងហូជីមិញ​ (ប្រទេសវៀតណាម)៖ មនុស្សជិត១ម៉ឺននាក់ចូលរួមដើរដង្ហែរៃអង្គាសមូលនិធិថែទាំទាំពលករដែលជួបការលំបាក

ពលករដែលចូលរួមកម្មវិធី ត្រូវបានផ្តល់អំណោយ ទឹកដោះគោ ការពិគ្រោះ យោបល់អំពីសុខភាព ការទិញបញ្ចុះតម្លៃ។ល។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ