យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឡើងសម្លេងនៅថ្ងៃទី ១៤ ខែឧសភាចំពោះព័ត៌មានយន្តហោះ KJ-500 និង KQ-200 របស់ចិនបានបង្ហាញខ្លួននៅលើតំបន់ថ្ម Chu Thap (Fiery Cross Reef) នៅប្រជុំកោះ Truong Sa (Spratly Island) របស់ប្រទេសវៀតណាម យោងតាមរូបភាពផ្កាយរណបរបស់ ISI ។
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។ (ប្រភព៖ baoquocte)
នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១៤ ឧសភា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឡើងសម្លេង ចំពោះព័ត៌ មានថា យន្តហោះ KJ-500 និង KQ-200 របស់ចិន បានបង្ហាញខ្លួននៅលើ តំបន់ថ្ម Chu Thap (Fiery Cross Reef) ដោយយោងតាមរូបភាពផ្កាយរណបរបស់ ImageSat International (ISI) នៅប្រជុំកោះ Truong Sa (Spratly Island) របស់ប្រទេសវៀតណាម។
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានថ្លែងថា៖ « ខ្ញុំសូមបញ្ជាក់ជាថ្មីថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa (Paracel Island) និងប្រជុំកោះ Truong Sa (Spartly Island) ដោយស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពរបស់ភាគីនានានៅប្រជុំកោះទាំងពីរនេះ ដោយគ្មានការអនុញ្ញាតពីវៀតណាមគឺសុទ្ធតែត្រូវបានចាត់ទុកថាជាមោឃះ។ ក្នុងបរិបទតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ននេះ វៀតណាមស្នើឲ្យភាគីនានាកុំមានសកម្មភាពដែលបង្កើនភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត»។
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិនិងក្នុងតំបន់នាពេលបច្ចុប្បន្ននេះ វៀតណាមស្នើឲ្យភាគីនានាកុំមានសកម្មភាពដែលបង្កើនភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន