វៀតណាមមិនទទួលស្គាល់អ្វីដែលហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិននៅ សមុទ្រខាងកើត

16:13 | 21/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមមិនទទួលស្គាល់អ្វីដែលហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិននៅ សមុទ្រខាងកើត។

អ្នកនាំពាក្យនៃក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang។ (រូបថត៖ Nguyen Hong/ baoquocte)

នាថ្ងៃទី២០ ខែមីនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់ វៀតណាមចំពោះការដែលគណនីបណ្ដាញសង្គមមួយចំនួនដែលចុះឈ្មោះ ស្ថាប័នតំណាងរបស់ចិនប្រចាំឯបរទេស បានចុះផ្សាយរូបភាពផែនទីចិន ដែលមាន “ខ្សែបន្ទាត់ ៩ ត្រេ” នោះ អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ទស្សនៈរបស់វៀត ណាមស្ដីពីបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់និងឥតងាករេនោះទេ។

វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិប តេយ្យភាពចំពោះប្រជុំកោះ Hoang Sa (Paracel Islands) និងប្រជុំកោះ Truong Sa (Spratly Islands) ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ ចំពោះតំបន់សមុទ្រនានាដែលត្រូវបានកំណត់ស្របទៅតាមមាត្រានៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ តាមនោះ វៀតណាមមិនទទួលស្គាល់ការទាមទារណាមួយអំពីសមុទ្ររបស់ចិនដោយឈរលើអ្វីៗដែលហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” នៅសមុទ្រខាងកើតនោះឡើយ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត