Trending now

ជំនួបសំណេះសំណាលដើម្បីអបអរសាទរខួប ៤០ ដែលទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា

16:19 | 26/05/2025 សីហា

នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅទីរួមខេត្ត Ninh Hoa (ខេត្ត Khanh Hoa វៀតណាម) ក្រុមទំនាក់ទំនងអតីតយុទ្ធជននៃអង្គភាពលេខ៧៧០៥ និងបណ្ដាកងវរសេនាធំនៃរណសិរ្សលេខ៤៧៩ បានរៀបចំជំនួបសំណេះសំណាលលើកទី១០ ក្នុងឱកាសរំលឹកខួបលើកទី ៤០ ដែលកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា (ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៨៥/ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥)។

និស្សិត​ខ្មែរ​ចំនួន ៤០​នាក់​បាន​ចុះឈ្មោះ​ចូល​រៀន​នៅ Thai Nguyen និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long (ប្រទេសវៀតណាម)
អតីតយុទ្ធជននៅជំនួប
អតីតយុទ្ធជននៅជំនួប

អញ្ជើញចូលរួមជំនួបនេះមានប្រតិភូជាង ១៣០ នាក់មកពីខេត្ត Phu Yen ខេត្ត Khanh Hoa ខេត្ត Dak Lak ខេត្ត Kon Tum ខេត្ត Lam Dong ខេត្ត Ninh Thuan ខេត្ត Binh Thuan ខេត្ត Tay Ninh ខេត្ត Long An ខេត្ត Binh Duong ខេត្ត Binh Phuoc ទីក្រុង Vung Tau និងទីក្រុងហូជីមិញ។

នៅក្នុងជំនួបនោះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវរយៈពេលតស៊ូដ៏លំបាក ប៉ុន្តែពោរពេញទៅដោយមោទនភាពនៅប្រទេសកម្ពុជា និងរំលឹកដល់យុទ្ធមិត្តដែលពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។ មិនត្រឹមតែប្រយុទ្ធប៉ុណ្ណោះទេ កងទ័ពស្ម័គ្រចិត្តក៏បានជួយប្រជាជនកម្ពុជាព្យាបាលជំងឺ ស្តារផលិតកម្ម និងស្ដារជីវភាពរស់នៅឡើងវិញ។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

លោក Pham Ba The អតីតយុទ្ធជន អនុប្រធានគណៈកម្មការទាក់ទងអតីតយុទ្ធជននៃកងវរសេនាធំលេខ២០៥ កងពលធំលេខ៥ អង្គភាពលេខ៧៧០៥ បានឲ្យដឹងថា ទោះបីចេញពីជួរកងទ័ពយូរហើយក៏ដោយ ប៉ុន្តែអតីតយុទ្ធជននៃអង្គភាពលេខ ៧៧០៥ និងរណសិរ្សលេខ ៤៧៩ នៅតែទាក់ទងជាមួយគ្នា លើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងមានសុភមង្គលក្នុងជីវភាពរស់នៅ៕

និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long (ប្រទេសវៀតណាម) និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long (ប្រទេសវៀតណាម)

នាព្រឹកថ្ងៃទី ៥ ខែតុលា សកលវិទ្យាល័យ Cuu Long (ស្រុក Long Ho ខេត្ត Vinh Long វៀតណាម) បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។

ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤ ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤

យោងតាមផែនការ ទិវាយូហ្គាអន្តរជាតិលើកទី១០ (IDY) ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យូហ្គាសម្រាប់ខ្លួនឯង និងសង្គម” គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០/៦៣ នៃប្រទេសវៀតណាម ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បណ្ណាគារវៀតណាមនៅកណ្តាលប្រទេសជប៉ុន
ជំនួបសំណេះសំណាលដើម្បីអបអរសាទរខួប ៤០ ដែលទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា
លោកប្រធានរដ្ឋវៀតណាម Luong Cuong ទទួលជួបគណៈប្រតិភូជាន់ខ្ពស់កម្ពុជា
អនុប្រធានគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាចងចាំជានិច្ចចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម
ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមនៅកម្ពុជា