Trending now

ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ

15:59 | 06/05/2025

នាព្រឹកថ្ងៃទី ៦ ឧសភា នៅសាលាពុទ្ធិកវិទ្យាល័យវៀតណាមនៃទីក្រុងហូជីមិញ បានប្រារព្ធមហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រ ជាជាតិ ឆ្នាំ ២០២៥ (Vesak ២០២៥)។

តាំង​ពិព័រណ៍ «ស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាម - ឯកភាពក្នុងភាពចម្រុះ‍» សមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រគល់ឧបករណ៍ធ្វើតេស្តរកឃើញជំងឺ Covid-19 ចំនួន ២០០០ ឈុតជូនដល់ប្រទេសនេប៉ាល់

អញ្ជើញចូលរួមមានវត្តមានប្រធានរដ្ឋវៀតណាម លោក លឿង គឿង; ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake; រដ្ឋមន្ត្រីក្រសួងកិច្ចការសភា និងកិច្ចការជនជាតិភាគតិចនៃប្រទេសឥណ្ឌាលោក Kiren Rijiju; ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Buryatia លោក Zuraev Igor Ivanovich; ប្រធានគណៈកម្មាធិការអង្គការអន្តរជាតិនៃមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ព្រះតេជគុណ Brahamapundit រួមជាមួយប្រតិភូជិតជិត ១.៣០០អង្គជាព្រះតេជគុណ គណៈប្រតិភូអង្គការសហប្រជាជាតិ គណៈប្រតិភូពុទ្ធសាសនិកជនវៀតណាមនៅឯបរទេស ... ដែលមកពី ៨៥ ប្រទេស និងដែនដីជុំវិញពិភពលោក។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធីបើកមហាពិធីបុណ្យវិសាខបូជា  អង្គការសហប្រជាជាតិ - Vesak ២០២៥
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងពិធីបើកមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ - Vesak ២០២៥

ដោយមានប្រធានបទ “សាមគ្គីភាពនិងភាពអត់ឱនដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ ប្រាជ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក និងការអភិវឌ្ឍប្រកបដោយចីរភាព” ព្រឹត្តិការណ៍ឆ្នាំនេះ គូសសញ្ញាជាលើកទី៤ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យវិសាខបូជា និងជាលើកដំបូង ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញ។ អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកប្រធានរដ្ឋលឿង គឿង បានសង្កត់ធ្ងន់ថា វិសាខបូជា ឆ្នាំ ២០២៥ អះអាងនូវតួនាទី និងឋានៈរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម ក្នុងសហគម ន៍ពុទ្ធសាសនាពិភពលោក; បញ្ជាក់ពីស្ថានភាពជាក់ស្តែងនៃសេរីភាពសាសនានៅវៀតណាម។ ការដែលមហាពិធីបុណ្យឆ្នាំនេះបានប្រារព្ធឡើងនៅទីក្រុងហូជីមិញកាន់តែបញ្ជក់ច្បាស់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ បន្ទាប់ពី វៀតណាមបានប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមប្រទេសជាតិ-ជានិមិត្តរូបដ៏រស់រវើកនៃសេចក្តីប្រាថ្នាចង់បានសន្តិភាព និងសុខដុមរមនា នៃដំណើររបស់ប្រជាជនវៀតណាមជំនះការបែកបាក់ ទុកអតីតកាលមួយ អន្លើ ដើម្បីឆ្ពោះទៅរកអនាគតប្រកបដោយសាមគ្គីភាព ភាពសុខដុមរមនា ភាពស្រស់ស្អាត និងវិបុលភាព។

ប្រធានរដ្ឋ លោក លឿង គឿង
ប្រធានរដ្ឋ លោក លឿង គឿង

“វៀតណាមជាប្រទេសមួយដែលមានប្រពៃណីព្រះពុទ្ធសាសនាជាយូរមកហើយ បានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រនៃការកសាង និងការ ពារប្រទេសជាតិ។ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាសាសនា ក្នុងនោះមានព្រះពុទ្ធសាសនាដែលប្រតិបត្តិក្នុងក្របខ័ណ្ឌច្បាប់ អនុវត្តគោលនយោបាយគោរព និងការពារសេរីភាពជំនឿសាសនារបស់ប្រជាជនគ្រប់រូប ហើយចាត់ទុកថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងផែនមហាសាមគ្គីជនជាតិទាំងមូល។ ការដែលសមាគមព្រះពុទ្ធសាសនាវៀតណាមទទួលរៀបចំមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ បង្ហាញថា ព្រះពុទ្ធសាសនាវៀត ណាមមិនត្រឹមតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិទៀតផង។ ព្រះសង្ឃ និងពុទ្ធបរិស័ទនៃសមាគមព្រះពុទ្ធសាសនាវៀត ណាម បានចូលរួមនិងបន្តរួមចំណែកជាមួយ ព្រះសង្ឃ និងពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបម្រើព្រះធម៌ និងមនុស្សជាតិ ដើម្បីគោលដៅរួមគឺសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ បានទទួលសារអបអរសាទរជាច្រើនពីថ្នាក់ដឹកនាំពុទ្ធសាសនាអន្តរជាតិ រួមមាន៖ ឥណ្ឌា ចិន កម្ពុជា មីយ៉ាន់ម៉ា ស្រីលង្កា ថៃ ឡាវ ប៊ូរយ៉ាតៀ សហរដ្ឋអាមេរិក ហុងគ្រី ជាដើម។ សារជាវីដេអូស្តីពីវិសាខបូជា ឆ្នាំ២០២៥ ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres និងអគ្គនាយក UNESCO Audrey Audula ផងដែរ។

ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៨ ឧសភា នៅវគ្គបិទ មហាពិធីបុណ្យវិសាខបូជាគ្រោងនឹងចេញសេចក្តីប្រកាសទីក្រុងហូជីមិញ ស្តីពីវិសាខបូជា ឆ្នាំ២០២៥៕

តាំង​ពិព័រណ៍ «ស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាម - ឯកភាពក្នុងភាពចម្រុះ‍» តាំង​ពិព័រណ៍ «ស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាម - ឯកភាពក្នុងភាពចម្រុះ‍»

ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Brussels ប្រទេសបែលហ្សិក បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងឯកសារស្តីពីជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។

ព្រះពុទ្ធសាសនាវៀតណាម បានប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃនៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រ កម្ពុជា ព្រះពុទ្ធសាសនាវៀតណាម បានប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃនៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រ កម្ពុជា

ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម និងក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាទីក្រុងហូជីមិញ បានជូន ២៥០ លានដុងដល់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងព្រះសង្ឃនៃព្រះរាជាណាចក្រកម្ពុជា។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា
​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា