Trending now

ព្រះពុទ្ធសាសនាវៀតណាម បានប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃនៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រ កម្ពុជា

07:05 | 30/04/2021

ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម និងក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាទីក្រុងហូជីមិញ បានជូន ២៥០ លានដុងដល់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងព្រះសង្ឃនៃព្រះរាជាណាចក្រកម្ពុជា។

ជនវៀតណាមនៅបរទេសតែងតែឆ្ពោះមកប្រជាជនភាគកណ្តាលវៀតណាមជានិច្ច ជនវៀតណាមនៅបរទេសតែងតែឆ្ពោះមកប្រជាជនភាគកណ្តាលវៀតណាមជានិច្ច
ជំងឺរាតត្បាតកូវីដ១៩៖ សមាគមព្រះពុទ្ធសាសនាវៀតណាមបានសំណូមពរថាវត្តនានារៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមប្រព័ន្ធអនឡាញ ជំងឺរាតត្បាតកូវីដ១៩៖ សមាគមព្រះពុទ្ធសាសនាវៀតណាមបានសំណូមពរថាវត្តនានារៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមប្រព័ន្ធអនឡាញ
ឯកឧត្តម Vu Quang Minh និង ម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។ (ប្រភព៖​ ស្ថានទូតវៀតណាមប្រចាំកម្ពុជា)
ឯកឧត្តម Vu Quang Minh និង ម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។ (ប្រភព៖​ ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាតំណាងឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាម និងព្រះពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញ បានប្រគេនទេយ្យវត្ថុជាទឹកប្រាក់ចំនួន ២៥០ លានដុងវៀតណាមប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងព្រះសង្ឃនៃព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងក៏ជូនអំណោយជាទឹកប្រាក់ចំនួន ២៥០លានដុងវៀតណាមដូចគ្នាផងដែរ ជួយដល់ប្រជាពលរដ្ឋមានដើមកំណើតវៀតណាមនៅកម្ពុជា ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ក្នុងសារជូនសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នាថ្ងៃទី២៧ មេសា ព្រះតេជគុណ Thich Duc Thien អនុប្រធាន អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម បានសួរសុខទុក្ខសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ក្នុងបរិបទនៃជំងឺ Covid-19 ផ្ទុះឡើង បណ្ដាលឲ្យជីវភាពរស់នៅរបស់ព្រះសង្ឃនៅកម្ពុជាជួបការលំបាកខ្លាំង។

*នារសៀលថ្ងៃដដែល ឯកឧត្តម​ Vu Quang Minh បានជូនទឹកបា្រក់ចំនួន ២៥០ លានដុងរបស់ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមដល់លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ដើម្បីជួយប្រជាជនដើមកំណើតវៀតណាមជួបការលំបាកដោយសារជំងឺរាតត្បាត។

*នាព្រឹកថ្ងៃទី២៩ មេសា ក្រុមបេសកកម្មរបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ឯកឧត្តម​ Vu Ngoc Ly អគ្គកុងស៊ុល បានទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាមក្រីក្រដែលកំពុងជួបការលំបាកដោយសារជំងឺ Covid-19។ ស្ថានអគ្គកុងស៊ុលវៀតណាមបានជូនអំណោយដល់ក្រុមគ្រួសារដើមកំណើតវៀតណាម ១០៦ គ្រួសារ និងក្រុមគ្រួសារកម្ពុជា ៥០ គ្រួសារ៕

kh.qdnd.vn/ស្ថានទូតវៀតណាមប្រចាំកម្ពុជា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ