Trending now
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា៖

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក

18:58 | 02/05/2025 សីហា

យោងតាមលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក។

វៀតណាម-កម្ពុជា ឯកភាពគ្នាអនុវត្តយន្តការដែលមានស្រាប់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ឱ្យកាន់តែមានប្រសិទ្ធិភាព កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា

ប្រពៃណីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រជាជាតិវៀតណាម - ប្រជាជាតិឧស្សាហ៍ព្យាយាម ស្រឡាញ់សន្តិភាព ដែលតែងតែមានស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាកត្តាសំខាន់មួយដែលនាំទៅដល់ជ័យជំនះដ៏មហិមាជាប្រវត្តិសាស្ត្រ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិវៀតណាម។ នេះជាការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។

នៅដើមបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះវៀតណាម - ប្រទេសជិតខាង និងជាមិត្តរបស់កម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ បើកឱកាសឱ្យវៀតណាមនាពេលបច្ចុប្បន្ននេះ បន្តកសាង និងអភិវឌ្ឍប្រទេសជាតិ។ ជាងកន្លះសតវត្សរ៍កន្លងមក បទចម្រៀងជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ត្រូវបានអ្នកស្រាវជ្រាវកំណត់ថាមានប្រភពមកពីកត្តាជាច្រើន រួមទាំងការរួមផ្សំនៃសិល្បៈយោធា និងការទូតដ៏ប៉ិនប្រសប់ ទាញយកផលប្រយោជន៍ពីកម្លាំងប្រជាជាតិ និងកម្លាំងនៃសម័យកាល លើកកម្ពស់ស្មារតីស្នេហាជាតិរបស់ប្រជាជនវៀតណាម ក៏ដូចជាការគាំទ្រពីសហគមន៍អន្តរជាតិ និងប្រជាជនដែលស្រឡាញ់សន្តិភាពនៅលើពិភពលោក រួមទាំងប្រជាជនកម្ពុជា។

ដោយចែករំលែកទស្សនៈខាងលើ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ដំបូងបង្អស់គឺតួនាទីត្រួសត្រាយ និងដឹកនាំរបស់ថ្នាក់ដឹកនាំវៀតណាម ជាពិសេសតួនាទីដ៏សំខាន់របស់លោកប្រធានហូជីមិញ។

ទីពីរ គឺប្រពៃណីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រជាជាតិវៀតណាម ដែលជាប្រជាជាតិឧស្សាហ៍ព្យាយាម ស្រឡាញ់សន្តិភាព ដែលតែងតែមានស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

យោតាមលោកនាយឧត្តមសេនីយ៍ សៅ សុខា សង្រ្គាមដែលបានបញ្ចប់កាលពីកន្លះសតវត្សរ៍មុននេះ ពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជានៅពេលនោះ បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងកម្លាំងបដិវត្តន៍វៀតណាម ក្នុងការទទួលបានជំនួយ បម្រើការផ្តល់ភស្តុភារ និងសម្រួលដល់ការតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីឈានទៅដល់ជ័យជំនះជាប្រវត្តិសាស្ត្រ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។

ក្នុងស្មារតីនោះ យោងតាមអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មិនត្រឹមតែប្រទេសជិតខាងរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រទេសធំៗពាក់ព័ន្ធនានា ក៏សប្បាយរីករាយ រំភើប និងគាំទ្រដល់ព្រឹត្តិការណ៍រំលឹកខួបលើកទី ៥០ នៃទិវាជ័យជំនះ ថ្ងៃទី៣០ ខែមេសា ជាប្រវត្តិសាស្ត្ររបស់វៀតណាមទៀតផង។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចែករំលែកថា៖ យើងខ្ញុំរំភើបរីករាយ និងចាត់ទុកថាជ័យជំនះនេះរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុការពារសន្តិភាពនិយាយរួម។ តាមទស្សនៈនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ជ័យជំនះថ្ងៃទី ៣០ ខែមេសា ក៏បង្ហាញពីតួនាទី និងកិត្យានុភាពរបស់វៀតណាមផងដែរ។ វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក។

ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍រំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែមេសា នៅទីក្រុងហូជីមិញ ជាលើកដំបូង កងទ័ពរំដោះប្រជាជនចិន កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនឡាវ រួមជាមួយនឹងកម្មាភិបាល និងយុទ្ធជនជាង ១៣,០០០នាក់ របស់កងកម្លាំងវៀតណាម បានចូលរួមដង្ហែរក្បួនព្យុហយាត្រា។ ក្នុងនោះ គណៈប្រតិភូកម្ពុជាមានទាហានចំនួន ១១៩ នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយចែករំលែកអំពីវត្តមានទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រានៅទីក្រុងហូជីមិញ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ពិតជាមានកិត្តិយសណាស់។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ការរៀបចំព្យុហយាត្រាទ្រង់ទ្រាយធំ និងការអញ្ជើញកងទ័ពមកពីប្រទេសផ្សេងៗចូលរួមព្យុហយាត្រានេះ មិនត្រឹមតែជាសកម្មភាពការបរទេសប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសារនយោបាយដ៏សំខាន់របស់ប្រទេសជិតខាង ដោយហេតុនោះបញ្ជាក់ពីកម្លាំងរឹងមាំរបស់កងទ័ពប្រជាជនវៀតណាម ប្រជាជន និងប្រទេសវៀតណាមទៀតផង៕

មិត្តភាព និងសាមគ្គីភាព - និមិត្តសញ្ញាដ៏ស្រស់ស្អាតនៃទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងកម្ពុជា មិត្តភាព និងសាមគ្គីភាព - និមិត្តសញ្ញាដ៏ស្រស់ស្អាតនៃទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាម និងកម្ពុជា

សម្តេច សាយ ឈុំ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា តែងតែផ្តល់អាទិភាពចម្បងក្នុងការថែរក្សាប្រពៃណីមិត្តភាព និងជំនួយទៅវិញទៅមករវាងគណបក្សទាំងពីរ និងប្រទេសវៀតណាម និងកម្ពុជា ហើយតែងតែដឹងគុណចំពោះជំនួយរបស់វៀតណាម ជាពិសេសជំនួយដ៏មានតម្លៃរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានតស៊ូ និងពលីជីវិតក្នុងបុព្វហេតុរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

កងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគោលដៅរួមនៃការកសាងព្រំដែនសន្តិភាព និងមិត្តភាព កងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគោលដៅរួមនៃការកសាងព្រំដែនសន្តិភាព និងមិត្តភាព

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាភូខេត្ត Kien Giang ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Nganh សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៣ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ នាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ និងអង្គភាពយោធានៃខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោក To Lam អគ្គលេខាបក្ស ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា