Trending now

តាំង​ពិព័រណ៍ «ស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាម - ឯកភាពក្នុងភាពចម្រុះ‍»

10:34 | 17/04/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៦ ខែមេសា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Brussels ប្រទេសបែលហ្សិក បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងឯកសារស្តីពីជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។

តាំង​ពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុ​របស់​លោក​ប្រធានហូជីមិញ នៅ បែលហ្សិក តាំង​ពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុ​របស់​លោក​ប្រធានហូជីមិញ នៅ បែលហ្សិក
ពិព័រណ៍ “អបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ២០២២” ទទួលបានលទ្ធផលល្អ ពិព័រណ៍ “អបអរសាទរឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ២០២២” ទទួលបានលទ្ធផលល្អ
តាំង​ពិព័រណ៍ «ស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាម - ឯកភាពក្នុងភាពចម្រុះ‍»
តាំង​ពិព័រណ៍ «ស្ថាបត្យកម្មព្រះពុទ្ធសាសនាវៀតណាម - ឯកភាពក្នុងភាពចម្រុះ‍»

នេះគឺជាព្រឹត្តិការណ៍មួយស្ថិតក្នុងក្របខណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបែលហ្សិក និងខួបលើកទី ១៣៣ឆ្នាំ ថ្ងៃកំណើតលោកប្រធានហូជីមិញ ដែលត្រូវបានស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិកនិងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ សម្របសម្រួលរៀបចំឡើង។

ការតាំងពិព័រណ៌បានឧទ្ទេសនាមរូបថត និងឯកសារចំនួន ២០០ ដែលចែកចេញជាដំណាក់កាលនីមួយៗ នៃជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ រួមទាំងឯកសារដែលត្រូវបានបោះពុម្ពជាលើកដំបូងផងដែរ។ តាមនោះ រួមចំណែកបញ្ជាក់ពីជីវិត និងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់លោកប្រធានហូជីមិញ រួមចំណែកលើកតម្កើងនិងគាត់សរសើរការរួមចំណែកដ៏ធំធេងរបស់លោក ចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិវៀតណាម និងកសាងចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនពិភពលោក។

លោក Bert De Belder ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណបក្សពលករបែលហ្ស៊ិកបានឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការតាំងពិព័រណ៍នេះ។ នេះជាឱកាសដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយនៅបែលហ្ស៊ិក នៅអឺរ៉ុប និងជាពិសេសនៅអឺរ៉ុបខាងលិច ដើម្បីយល់ដឹងកាន់តែច្បាស់អំពីជីវិតរបស់លោកប្រធានហូជីមិញ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ព្រះពុទ្ធសាសនាវៀតណាមផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជាតិ រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពព្រះពុទ្ធសាសនាអន្តរជាតិ
«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា
​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា