Trending now

«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា

18:42 | 05/05/2025 សីហា

ក្នុងកិច្ចពិភាក្សាពិសេសមួយ ដែលផ្សាយនៅថ្ងៃទី ២ ឧសភា លោក ខៀវ កូឡា ផលិតករជាន់ខ្ពស់ CNC របស់ Royal Group បានចែករំលែកអារម្មណ៍របស់គាត់អំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប និងគួរឱ្យចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ដែលទើបតែបញ្ចប់នៅទីក្រុងហូជីមិញ ដែលប៉ុស្តិ៍ទូរទស្សន៍ CNC ហៅថា “សប្តាហ៍សារព័ត៌មានអន្តរជាតិ ក្នុងបរិបទសច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា របស់វៀតណាម”។

សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ សម្បូរធូធារ ស្រស់ស្អាត ស៊ីវិល័យ និងទំនើប តាម​ការ​រំពឹង​ទុក​នៅ​ថ្ងៃ​ទី​២៦ មេសា ឆ្លងកាត់​ទំនិញ​ឡើង​វិញ​នៅ​ច្រក​ព្រំដែន Mong Cai

ក្នុងនោះ អ្នកកាសែតកម្ពុជាជើងចាស់រូបនេះបានរៀបរាប់ឡើងវិញនូវរូបភាព "បានឃើញជាលើកដំបូងក្នុងជីវិតរបស់គាត់" ជាមួយនឹងប្រជាជន និងភ្ញៀវទេសចររាប់លាននាក់អបអរសាទរនៅមហាវិថី Le Duan និងផ្លូវសំខាន់ៗក្នុងទីក្រុងហូជីមិញ រួមជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាដ៏អស្ចារ្យដែលមានអ្នកចូលរួម ១៣,០០០ នាក់ រួមទាំងកងយោធពលខេមរភូមិន្ទ កងទ័ពឡាវ និងចិន។

 លោក ខៀវ កូឡា ផលិតករជាន់ខ្ពស់ CNC របស់ Royal Group បានចែករំលែកអារម្មណ៍របស់គាត់អំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប និងគួរឱ្យចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ដែលទើបតែបញ្ចប់នៅទីក្រុងហូជីមិញ
លោក ខៀវ កូឡា ផលិតករជាន់ខ្ពស់ CNC របស់ Royal Group បានចែករំលែកអារម្មណ៍របស់គាត់អំពីព្រឹត្តិការណ៍ដ៏គួរឱ្យរំភើប និងគួរឱ្យចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ដែលទើបតែបញ្ចប់នៅទីក្រុងហូជីមិញ

នៅក្នុងកិច្ចពិភាក្សារយៈពេល ១៦ នាទីនៅលើទូរទស្សន៍ CNC នេះ វាគ្មិន ខៀវ កូឡា បានចំណាយពេលច្រើនដើម្បីណែនាំខ្លឹមសារសំខាន់ៗ និងគួរឱ្យចាប់អារម្មណ៍ ដែលគាត់បានស្តាប់ និងតាមដានដោយផ្ទាល់នៅក្នុងពិធីរំលឹកអនុស្សាវរីយ៍ នៅក្នុងសុន្ទរកថារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។ ក្នុងនោះ លោក To Lam អគ្គលេខាបក្សបានបញ្ជាក់ថា ព្រឹត្តិការណ៍ ៣០ មេសា គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រទេសជាតិរបស់ប្រជាជាតិវៀតណាម ជាការបញ្ចប់ដ៏រុងរឿងនៃការតស៊ូដើម្បីដណ្តើមឯករាជ្យភាព សេរីភាព និងបង្រួបបង្រួមប្រទេសជាតិ បញ្ចប់ ការត្រួតត្រាដោយអាណានិគមនិយមចាស់ និងថ្មី ក្នុងរយៈពេលជាងមួយសតវត្សរ៍ នាំប្រទេសជាតិឆ្ពោះទៅរកយុគសម័យថ្មី យុគសម័យឯករាជ្យជាតិ និងសង្គមនិយម។

យោងតាមអ្នកសារព័ត៌មានជើងចាស់កម្ពុជា ក្នុងសុន្ទរកថានៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងប្រជាជនរាប់លាននាក់នោះ លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បន្ទាប់រយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ និងជិត ៤០ ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ថ្មី វៀតណាមបានពុះពារការលំបាក និងបញ្ហាប្រឈមជាច្រើន សម្រេចបានសមិទ្ធផលដ៏មហិមា ដែលមានអត្ថន័យប្រវត្តិសាស្ត្រ និងបង្កើតមូលដ្ឋានគ្រឹះ សក្ដានុពល និងកិត្យានុភាពអន្តរជាតិនាពេលបច្ចុប្បន្ន។

ក្នុងនាមជាអ្នកយកព័ត៌មានកម្ពុជាតែម្នាក់គត់ដែលចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងហូជីមិញតាមការអញ្ជើញរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍នោះ តាមរយៈកម្មវិធី លោក ខៀវ កូឡា បានថ្លែងអំណរគុណចំពោះក្រសួងការបរទេសវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ ដែលបានបង្កើតឱកាសឱ្យលោកបានចូលរួមក្នុងព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាន និងគួរឱ្យចាប់អារម្មណ៍នេះ។ ជាមួយគ្នានេះ លោកបានបង្ហាញនូវមោទនភាពនៅពេលបានឃើញផ្ទាល់ភ្នែកនូវការដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅលើវេទិកា រួមជាមួយនឹងការព្យុហយាត្រារបស់កងយោធពលខេមរភូមិន្ទ ក្នុងការព្យុហយាត្រាទ្រង់ទ្រាយធំរបស់កងទ័ពប្រជាជនវៀតណាម ឬហៅថា “កងទ័ពលោកអ៊ំហូ” ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ។

ការដង្ហែក្បួនព្យុហយាត្រាដ៏អស្ចារ្យដែលមានអ្នកចូលរួម ១៣,០០០ នាក់ រួមទាំងកងយោធពលខេមរភូមិន្ទ កងទ័ពឡាវ និងចិន
ការដង្ហែក្បួនព្យុហយាត្រាដ៏អស្ចារ្យដែលមានអ្នកចូលរួម ១៣,០០០ នាក់ រួមទាំងកងយោធពលខេមរភូមិន្ទ កងទ័ពឡាវ និងចិន

គួរបញ្ជាក់ថា ក្នុងអត្ថបទមួយក្រោមប្រធានបទ “វៀតណាមប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ រួមចំណែកដល់សន្តិភាពក្នុងតំបន់ និងនៅលើពិភពលោក” អ្នកកាសែត ខៀវ កូឡា បានពិពណ៌នាអំពីជ័យជំនះដ៏មហិមា ៣០ មេសា ១៩៧៥ ដែលជាទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម ដែលជាជ័យជំនះរួមរបស់ប្រជាជនវៀតណាម និងប្រជាជនកម្ពុជា អាស្រ័យដោយកងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូបណ្តេញចក្រពត្តិ និងអាណានិគម។

ក្នុងស្មារតីនោះ លោក ខៀវ កូឡា បានចាត់ទុកថា ពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ក៏ជាឱកាសដ៏ល្អសម្រាប់វៀតណាម រំលឹកដល់ការរួមចំណែករបស់មិត្តអន្តរជាតិ រួមទាំងប្រជាជនកម្ពុជា ដែលបានចែករំលែកទុក្ខលំបាក និងប្រកៀកស្មាជាមួយប្រជាជនវៀតណាម ក្នុងការតស៊ូផ្តួលរំលំចក្រពត្តិ និងអាណានិគមនិយមកាលពីមុន ក៏ដូចជាក្នុងការកសាងទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព សាមគ្គីភាព និងអភិវឌ្ឍរួមគ្នានាពេលបច្ចុប្បន្ន។

យោងតាមអត្ថបទនោះ វៀតណាមបានប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ក្នុងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ។ ជាក់ស្តែងនៅឆ្នាំ ២០២៥ ចំនួនប្រជាជនវៀតណាមលើសពី ១០០ លាននាក់ បើធៀបនឹង ៤៦ លាននាក់ក្នុងឆ្នាំ ១៩៧៥ ខណៈពេលដែលផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ៥០០ ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលសម្រាប់មនុស្សម្នាក់លើសពី ៥,០០០ ដុល្លារអាមេរិក៕

សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ សម្បូរធូធារ ស្រស់ស្អាត ស៊ីវិល័យ និងទំនើប សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ សម្បូរធូធារ ស្រស់ស្អាត ស៊ីវិល័យ និងទំនើប

នាយប់ថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៦០ នៃការបង្កើតខេត្ត Quang Ninh (៣០ តុលា ១៩៦៣-៣០ តុលា ២០២៣) ដោយប្រធានបទ «សេចក្តីប្រាថ្នា កសាងខេត្ត Quang Ninh ជាខេត្តគំរូ ...

កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺ កូវីដ -១៩ និងលោក ទៀ សីហា អភិបាលខេត្ត សៀមរាប រួមជាមួយក្រុមការងារបចេ្ចកទេស នៃ ក្រសួងសុខាភិបាល នៅល្ងាច ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ...

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា
​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា