រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចុះជួយពន្យល់ពលរដ្ឋកុំឱ្យជឿលើការញុះញង់រឿងបញ្ហាព្រំដែន ពីសំណាក់ជនអគតិ

20:42 | 29/08/2020 (សរុបដោយវិច្ឆិកា)

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញបន្ថែមដល់ប្រធាន-សមាជិកគណបក្សស្រុកទាំង២ ត្រូវបន្តសហការគ្នាបន្ថែមទៀត ចុះអប់រំផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋនៅក្នុងស្រុកដែលជាកន្លែងខ្លួនគ្រប់គ្រង កុំឱ្យមានការជឿលើការញុះញង់ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលកំពុងតែព្យាយាមចង់កេងចំណេញលើបញ្ហា នយោបាយ តាមរយៈ ការញុះញង់ពលរដ្ឋទាក់ទងនឹងរឿងបញ្ហាព្រំដែន ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ និងត្រូវចុះតាមដានទប់ស្កាត់ និងវាយបកឱ្យបានទាន់ពេលវេលា ចំពោះជនអគតិដែលតែងតែព្យាយាម ចង់បង្កភាពចលាចលក្នុងស្រុក ដើម្បីកេងចំណេញនយោបាយតាមរយៈរូបភាពផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចុះជួយពន្យល់ពលរដ្ឋកុំឱ្យជឿលើការញុះញង់រឿងបញ្ហាព្រំដែន ពីសំណាក់ជនអគតិ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ បានបន្តដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ជាមួយប្រធានគណបក្សស្រុកទាំងពីរ និងប្រធានគណបក្សឃុំទាំង១៨ នៅក្នុងស្រុកទាំងពីរ ដើម្បីត្រួតពិនិត្យចង្អុលបង្ហាញទិសដៅការងារបន្ត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ បង្កើនប្រសិទ្ធភាពអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្តិភាព ជំរុញការងារកសិកម្ម ការដាំដុះ និងការពង្រឹង និងពង្រីកសមាជិកគណបក្សបន្ថែមទៀត។

លើកឡើងក្នុងឱកាសនោះ លោក ថោង ខុន បានជំរុញបន្ថែមដល់ប្រធាន-សមាជិកគណបក្សស្រុកទាំង២ ត្រូវបន្តសហការគ្នាបន្ថែមទៀត ចុះអប់រំផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋនៅក្នុងស្រុកដែលជាកន្លែងខ្លួនគ្រប់គ្រង កុំឱ្យមានការជឿលើការញុះញង់ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលកំពុងតែព្យាយាមចង់កេងចំណេញលើបញ្ហា នយោបាយ តាមរយៈ ការញុះញង់ពលរដ្ឋទាក់ទងនឹងរឿងបញ្ហាព្រំដែន ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ និងត្រូវចុះតាមដានទប់ស្កាត់ និងវាយបកឱ្យបានទាន់ពេលវេលា ចំពោះជនអគតិដែលតែងតែព្យាយាម ចង់បង្កភាពចលាចលក្នុងស្រុក ដើម្បីកេងចំណេញនយោបាយតាមរយៈរូបភាពផ្សេងៗ។

លោក ថោង ខុន បានកោតសរសើរដល់ប្រធាន-សមាជិកគណបក្សប្រចាំស្រុកបារាយណ៍ និងស្រុកតាំងគោក ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ចុះអបរំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩ បញ្ហាសុវត្ថិភាពចររាណ៍ និងបានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្សាន្តរបស់ប្រជាពលរដ្ឋ​ក្នុងស្រុកបានល្អប្រសើរ ជាពិសេសបានឱ្យប្រជាពលរដ្ឋអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដោយមិនមានពលរដ្ឋណាម្នាក់ ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងឱកាសដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីចំនួន៥ថ្ងៃនោះឡើយ។

លោក ថោង ខុន ណែនាំបន្ថែមឱ្យប្រធានបក្សស្រុកទាំង២ ត្រូវរួមសហការគ្នាចុះសួរសុខទុក្ខ តាមដានពីអាការសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប្រចាំ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ និងបន្តក្រេីនរំឭកឱ្យប្រជាពលរដ្ឋកុំឱ្យមានការមើលស្រាលពីបញ្ហាជំងឺកូវីដ១៩ ដោយត្រូវរក្សាអនាម័យស្អាត ពាក់ម៉ាស់ លាងដៃ និងអាកុល ត្រូវរក្សាគម្លាត រវាងគ្នានិងគ្នា ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

លោក ថោង ខុន បញ្ជាក់ទៀតថា ប្រធានគណបក្សស្រុក និងឃុំទាំង១៨ ត្រូវបន្តខិតខំកសាងសមាជិកបក្សឱ្យបានយ៉ាងតិច ៧០% ធៀបនឹងពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវធានាបានថា ជាសមាជិកពិតប្រាកដ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីនាំជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងបោះឆ្នោតសកល ឆ្នាំ២០២៣ ខាងមុខ៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ