Trending now
បរិមាណភ្ញៀវទេសចរផ្ទៃនៃព្រះរាជាណាចក្រ ក្នុងនៅឆមាសទី ១ ឆ្នាំ២០២១
វិបត្តិនៃជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាសកល ទាំងអាយុជីវិរបស់មនុស្សជាតិ វិបត្តិសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ក្រៅពីបង្កការឆ្លងរីករាលដាលដល់ប្រជាពលរដ្ឋ ផលប៉ះពាល់នៃជំងឺនេះក៏បង្កជាវិបត្តិដល់វិស័យមួយចំនួនផងដែរ ពិសេសគឺវិស័យការងារ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ជាងគេ។ ដូច្នេះហើយទើបបានជារាជរដ្ឋាភិបាលសម្រេចបញ្ចេញកញ្ចប់ថវិកា និងចំណាត់ការគ្រប់រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទេសចរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ចុះជួយពន្យល់ពលរដ្ឋកុំឱ្យជឿលើការញុះញង់រឿងបញ្ហាព្រំដែន ពីសំណាក់ជនអគតិ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញបន្ថែមដល់ប្រធាន-សមាជិកគណបក្សស្រុកទាំង២ ត្រូវបន្តសហការគ្នាបន្ថែមទៀត ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកដែលជាកន្លែងខ្លួនគ្រប់គ្រង កុំឱ្យមានការជឿលើការញុះញង់ពីសំណាក់ជនអគតិមួយក្តាប់តូច ដែលកំពុងតែព្យាយាមចង់កេងចំណេញលើបញ្ហា នយោបាយ តាមរយៈ ការញុះញង់ពលរដ្ឋទាក់ទងនឹងរឿងបញ្ហាព្រំដែន ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ និងត្រូវចុះតាមដានទប់ស្កាត់ និងវាយបកឱ្យបានទាន់ពេលវេលា ចំពោះជនអគតិដែលតែងតែព្យាយាម ចង់បង្កភាពចលាចលក្នុងស្រុក ដើម្បីកេងចំណេញនយោបាយតាមរយៈរូបភាពផ្សេងៗ។
UNWTO គាំទ្រស្តារវិស័យទេសចរណ៍ឡើងវិញនៅកម្ពុជាក្រោយជំងឺរាតត្បាត COVID-19
នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំលើកទី ៣២ របស់ អង្គការទេសចរណ៍ពិភពលោក (UNWTO) តាមរយៈប្រព័ន្ធអនឡាញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា UNWTO ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានចាត់ទុកកម្ពុជាជាប្រទេសអាទិភាពមួយនៅតំបន់អាស៊ី – ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ដែលទទួលបានជំនួយបច្ចេកទេសដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញក្រោយជំងឺរាតត្បាត COVID-19។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។