Trending now

នាយករដ្ឋមន្ត្រីវៀតណាមផ្ញើសារលិខិតអបអរសាទរជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

10:56 | 14/04/2025 វិច្ឆិកា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមខ្មែរ (ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានផ្ញើសារលិខិតអបអរសាទរដល់ជនរួមជាតិ និងព្រះសង្ឃជនជាតិខ្មែរ។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ផ្ញើសារលិខិតអបអរសាទរជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ផ្ញើសារលិខិតអបអរសាទរជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជូនពរឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា ជនរួមជាតិខ្មែរជាង ១.៣ លាននាក់ពិតជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីប្លុកមហាសាមគ្គីភាពជាតិទាំងមូលទេ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ បក្ស និងរដ្ឋ ជានិច្ចកាលកំណត់ការងារជនជាតិ និងសាសនា ជាបញ្ហាយុទ្ធសាស្ត្រជាមូលដ្ឋាន យូរអង្វែង និងបន្ទាន់ ហើយជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ហើយត្រូវតែទទួលបានការយកចិត្តទុកដាក់ ការដឹកនាំយ៉ាងជិតស្និទ្ធតាមគោលនយោបាយជាប់លាប់ "គ្រប់ជនជាតិទាំងអស់សមភាពគ្នា សាមគ្គី គោរព និងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍរួមគ្នា"។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័នគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននានាបន្តផ្តល់អាទិភាពលើធនធានសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ លើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិខ្មែរ ដែលក្នុងនោះផ្តោតសំខាន់លើវិស័យសុខាភិបាល អប់រំ និងវប្បធម៌ អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៍ជនរួមជាតិខ្មែរ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងនោះ បង្កើនការលើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាព អ្នកមុខអ្នកការ បញ្ញវន្ត និងគំរូល្អលេចធ្លោក្នុងចំណោមជនរួមជាតិខ្មែរ បំផុសស្មារតីជឿជាក់លើខ្លួនឯង ខ្លួនទីពឹងខ្លួន និងមានមោទនភាពចំពោះប្រទេសជាតិក្នុងសហគមន៍ជនរួមជាតិខ្មែរ រួមចំណែកបង្កើតកម្លាំងទូទៅនៃប្លុកសាមគ្គីភាពជាតិទាំងមូលក្នុងយុគសម័យថ្មី។

លោកនាយករដ្ឋមន្ត្រីមានជំនឿថា ប្រជាពលរដ្ឋ និងព្រះសង្ឃជនរួមជាតិខ្មែរនឹងបន្តលើកកម្ពស់លក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ប្រពៃណី ស្នេហាជាតិ ស្មារតីសាមគ្គីភាព ខិតខំប្រឡងប្រណាំងបង្កបង្កើនផល រួមចំណែកកសាងប្រទេសវៀតណាម “ប្រជាជនសម្បូរសប្បាយ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”៕

បង្ហើបរូបភាពសត្វតំណាងបម្រើផ្លូវផ្កាង្វៀន ហឿ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២ បង្ហើបរូបភាពសត្វតំណាងបម្រើផ្លូវផ្កាង្វៀន ហឿ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២

យុគសម័យ - ក្នុងរយៈពេលប្រហែល ៨ ថ្ងៃទៀត រូបភាពសត្វខ្លា នឹងត្រូវបញ្ជូនទៅកាន់ផ្លូវថ្មើរជើង Nguyen Hue (សង្កាត់ ១) ដើម្បីតាំងលំអរផ្លូវផ្កាសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំខាល ចត្វាស័ក ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅបណ្តាឆ្នាំកន្លងទៅនៅមុនពេលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឈានចូលមកដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែចេញសារជូនប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញពីសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាននៅក្នុងឆ្នាំ និងបង្ហាញពីការប្តេជ្ញាចិត្តដទៃទៀតសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងលើកម្ពុជាជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំថ្មី។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី