នាវាទេសចរណ៍យក្ស ITALY នាំភ្ញៀវទេសចរបរទេសជាង២.០០០នាក់ធ្វើទ​ស្សន​កិ​ច្ច​នៅ​ក​ម្ពុ​ជា

10:05 | 17/02/2020 (បូកសរុបដោយឌីណា)

ការអនុញ្ញាតឱ្យនាវា Westerdam បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បាន​បង្ហាញយ៉ាង​ច្បាស់លាស់ អំពី​ព្រះរាជាណាចក្រកម្ពុជា​រាក់ទាក់​ចំពោះភ្ញៀវទេសចរគ្រប់ទិសទី។ ដូច្នេះ តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រក​ទ្វារ​កំពង់​ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍យក្ស មួយគ្រឿង​មាន​​ឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០​០​០​​​នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិ​ច្ចនៅព្រះ​រាជា​ណា​ច​ក្រ​​កម្ពុជារយៈពេលមួយថ្ងៃ ប្រកបដោយសុវត្ថិភាព មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅ​កា​ន់​ប្រទេសសិង្ហបុរី។

នាវាទេសចរណ៍ COSTA FORTUNA។ (រូបថត៖ AKP)

នាវាទេសចរណ៍ COSTA FORTUNA មានសញ្ជាតិ ITALY បណ្តោយប្រវែង ២​៧​២​.​១​៥​ម៉ែ​ត្រ ទទឹង ៣៥.៥០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេ​សចរ​បរ​ទេស​ចម្រុះ​ជា​តិ​​សា​ស​ន៍ ៥​១​​សញ្ជាតិមកពីប្រទេសថៃចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៨ និ​ង​១​០នា​ទីព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០។នាវានេះមានគម្រោងចា​កចេ​ញពី​កំ​ព​ង់ផែអ​ន្តរ​ជាតិ​ក្រុ​​​ង​​​​ព្រះសីហនុឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីនៅវេលាម៉ោង៧ថ្ងៃដដែល។

ភ្ញៀវទេសចរធ្វើដំណើរតាមនាវា COSTA FORTUNA មានចំនួន ២.១០១នាក់ ស្រី ១.១​៦​​៤​នាក់ មាន ៥១សញ្ជាតិ និងមាន​នាវិកសរុបចំនួន ៩៩៤នាក់ ស្រី ១៨០នាក់ មាន ៣៩​ស​ញ្ជា​តិ​។ក្នុងឱកាសនោះ ក៏មានការទទួលស្វាគមន៍ពីលោក ម៉ាង ស៊ីណេត អភិបា​លរ​ង​ខេ​ត្ត​ព្រះ​សី​ហ​នុ និងមន្ត្រីសុខាភិបាល ព្រមទាំងបានធ្វើការណែនាំដល់អ្នកបើកបររថយន្តដឹ​កភ្ញៀ​វ​ទេ​ស​ច​រ និងអ្នកនាំភ្ញៀវទេសចរ ត្រូវមានការប្រុងប្រយ័តខ្ពស់ ប្រសិនបើមានករណី​សង្ស័​យលើ​ភ្ញៀវ​ទេ​​ស​ចរណាម្នាក់មានឆ្លងវីរុស Covid-19 ត្រូវរាយការណ៍មកមន្ត្រីសុខាភិបាលជាបន្ទាន់ ដើម្បី យើងមានវិធានការត្រួតពិនិត្យសុខភាពរបស់ពួកគាត់ថាតើមានវីរុសCovid-19 ដែរឬទេ ដើម្បី ធានាសុវត្ថិភាពដល់អ្នកដែលធ្វើការងារជាមួយភ្ញៀវទេសចរ ក៍ដូចជា ការធានាសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋកម្ពុជាពិសេសប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុរបស់យើង។

ទន្ទឹមនោះភ្ញៀវទេសចរត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចតាមឡានក្រុងនៅតាមតំបន់ រមណីយដ្ឋាននានា ទីប្រជុំជនក្នុងខេត្តព្រះសីហនុ ក៏ប៉ុន្តែមិនអនុញ្ញាតឱ្យចុះពីលើរថយន្តក្រុង​ដើរដោយសេរីនៅតាមទីប្រជុំជននោះទេ លើកលែងតែតំបន់ឆ្នេរសុមុទ្រ កន្លែងណា​ដែល​មិ​ន​មា​នភ្ញៀវ និងប្រជាពលរដ្ឋឆ្លងកាត់ ទើបអាចឱ្យចុះកម្សាន្ត។នេះជាការគិតគូពីសុវត្ថិភា​ពប្រ​ជា​ព​​ល​រដ្ឋកម្ពុជា។
ក្នុងឱកាសនោះមន្ត្រីសុខាភិបាល ក៍បានពិនិត្យសុខភាពជូនភ្ញៀវទេសចរទាំងអស់មុននឹង​អ​នុ​ញ្ញា​ត​ឱ្យធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុ ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត