Trending now
ផ្ទះសំណាក់គ្មានប្លាស្ទិកនៅសៀមរាប ទេសចរសរសើរមិនដាច់ពីមាត់
ស្ថិតនៅម្ដុំវត្តបូព៌ ក្រុងសៀមរាប ផ្ទះសំណាក់ដែលជាប់ពានរង្វាន់ Travellers' Choice Award ពីគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip Advisor កាលពីឆ្នាំកន្លងទៅនេះ ត្រូវបានណែនាំបន្តគ្នា ជាពិសេសក្នុងចំណោមអ្នកបរិស្ថាននិយម និងអ្នកមិនបរិភោគសាច់។
ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានពង្រឹងវិធានការបង្ការជម្ងឺ(កូវីដ១៩)នៅខេត្តមួយចំនួន
ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែងក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការបង្ការជម្ងឺ(កូវីដ១៩) ដោយបង្កើនកិច្ចសហការជាមួយមន្ត្រីមន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ បានល្អប្រសើរ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
នាវាទេសចរណ៍យក្ស ITALY នាំភ្ញៀវទេសចរបរទេសជាង២.០០០នាក់ធ្វើទស្សនកិច្ចនៅកម្ពុជា
ការអនុញ្ញាតឱ្យនាវា Westerdam បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ បានបង្ហាញយ៉ាងច្បាស់លាស់ អំពីព្រះរាជាណាចក្រកម្ពុជារាក់ទាក់ចំពោះភ្ញៀវទេសចរគ្រប់ទិសទី។ ដូច្នេះ តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវាទេសចរណ៍យក្ស មួយគ្រឿងមានឈ្មោះ COSTA FORTUNA បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ ប្រកបដោយសុវត្ថិភាព មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៤ កងយោធពលខេមរភូមិន្ទអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសារមន្ទីរកងកម្លាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍ នៃភាគខាងត្បូងប
នៅថ្ងៃទី ៧ ខែតុលា គណៈប្រតភូនៃយោធភូមិភាគទី ៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយរងសេនាធិការនៃយោធភូមិភាគទី ៤ បានអញ្ជើញមកទស្សនកិច្ចការងារនៅសារមន្ទីរប្រវត្តិសាស្រ្តកងកម្លាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍។
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។