ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្រ្តាលីបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពខុសច្បាប់នៅសមុទ្រខាងកើត

10:32 | 21/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាពេលថ្មីៗនេះប្រទេសចិនបានធ្វើសកម្មភាពខុសច្បាប់នៅសមុទ្រខាងកើត និងត្រូវប្រឈម មុខនឹងការរិះគន់ពីសហគមន៍អន្តរជាតិ។ នោះគឺជាការអត្ថាធិប្បាយដែលធ្វើឡើងដោយគេហទំព័រ news.com.au (ប្រទេសអូស្រ្តាលី) កាលពីថ្ងៃទី ២០ ខែកក្កដា។

រូបភាពផ្កាយរណបនេះបង្ហាញពីសកម្មភាពកែលំអកោះខុសច្បាប់របស់ចិននៅសមុទ្រខាងកើត (រូបថត៖ Nasa)

ក្នុងអត្ថបទនដែលចុះផ្សាយលើគេទំព័រនេះបាននិយាយថាវាមិនមែនជារឿងចម្លែកទេដែលទីក្រុងប៉េកាំង ចង់កាន់កាប់ផ្តាច់មុខនៅសមុទ្រខាងកើតក្រោមគ្រប់រូបភាពជាពិសេសគឺនៅពេលដែលតំបន់សមុទ្រនេះ មានធនធានជលផលនិងប្រេងឧស្ម័នជាច្រើនសម្បូរ ក៏ដូចជាមានការធ្វើនាវាចរណ៍ដ៏មមាញឹកបំផុតនៅ លើពិភពលោក។ ដើម្បីបម្រើដល់ផែនការនេះ ទីក្រុងប៉េកាំងតែងតែនិយាយថានឹងមិនអនុញ្ញាតឲ្យភាព តានតឹងកើតមានឡើងដល់ចំណុចជម្លោះគ្នាជាសាធារណៈឡើយ។

លើសពីនេះទៀត ប្រទេសចិនសំដែង នូវការមិនអើពើចំពោះច្បាប់អន្តរជាតិ ដោយកាន់កាប់ដោយខុសច្បាប់នូវប្រជុំកោះ Hoang Sa និង Truong Sa (Paracel and Spratly islands) (ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់វៀតណាម) ហើយ បង្វែប្រជុំកោះទាំងនេះតាមរយៈយុទ្ធនាការកែលម្អក្នុងទ្រង់ទ្រាយធំតែម្តង។ ​កាលពីខែមេសា ទីក្រុងប៉េកាំង បានធ្វើតាមទំនើងចិត្តក្នុងការស្វែងរកពង្រឹងលើអធិបតេយ្យភាព «ក្លែងក្លាយ» ចំពោះ កោះ សិប្បនិម្មិតនានា ដូចពោលខាងលើនេះដោយអះអាងថាកោះទាំងនេះជាផ្នែកមួយនៃអ្វីៗ ដែលហៅថា ស្រុកថ្មីមួយដែលទើបតែបានបង្កើត។ ទោះបីរឿងនេះនៅតែជាសកម្មភាព រំលោភលើច្បាប់អន្តរជាតិផ្សេង ទៀតក៏ដោយក៏ ប៉ុន្តែចិនបានចាត់វិធានការដើម្បីអនុវត្តរាល់ការទាមទារអធិបតេយ្យភាពដែលមិនសម ហេតុផលខាងលើដូចជាការអនុញ្ញាតឲ្យនាវាឆ្មាំឆ្នេរសមុទ្របុកលិចនាវានេសាទបរទេសនិងពង្រីកនានាធ្វើអន្តរគមន៍ចំពោះ សកម្មភាពរុករកប្រេងនិងឧស្ម័នរបស់វៀតណាមនិងម៉ាឡេស៊ីផងដែរ។

គួរបញ្ជាក់ថាតុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ (PCA) នាឆ្នាំ ២០១៦ បានចេញសាលក្រមស្តីពីការបដិសេដ រាល់ការទាមទាររបស់ចិនចំពោះកោះភាគច្រើននៅសមុទ្រខាងកើត ។ ទោះយ៉ាងណាទីក្រុងប៉េកាំងមិន អើពើនឹងសាលក្រមទាំងនេះទេហើយបន្តពង្រឹងអង្គភាពក៉ដែលកាន់កាប់ខុសច្បាប់ផងដែរ។ មតិសា ធារណជនមានការព្រួយបារម្ភថាប្រទេសចិនអាចនឹងដាក់ការគ្រប់គ្រងលើសមុទ្រខាងកើតទាំងមូល ក៏ដូចជាទាមទារអធិបតេយ្យភាពលើដែនអាកាសនៅទីនោះនិងរារាំងការហោះហើរដែល«គ្មានការអនុញ្ញាត»ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nld.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត