យុគសម័យ - នាថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំដោយផ្ទាល់ដើម្បីពិភាក្សានៅទីស្នាក់ការអង្គការសហប្រជាជាតិស្តីពីស្ថានភាពនិងខ្លឹមសារនៃរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីសកម្មភាពនៃបេសកកម្មអង្គការសហប្រជាជាតិក្នុងការឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ី។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍ប្រវៀតណាមចាំនៅនៅអង្គការសហប្រជាជាតិបានធ្វើជាអធិបតីនៃកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខស្តីពីការធានាការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅកូឡុំប៊ីនាព្រឹកថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២០។
នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកការលំបាកក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ជាពិសេសផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត COVID-19; ហើយបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងរដ្ឋសភាកូឡុំប៊ីក្នុងការពិភាក្សាលើព្រាងច្បាប់និងកំណែទម្រង់រដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ លោកបានសម្តែងការព្រួយបារម្ភអំពីអំពើហឹង្សានិងការសម្លាប់អតីតយុទ្ធជននិងមេដឹកនាំសង្គម ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តអនុវត្តការអំពាវនាវរបស់អគ្គលេខាធិការអំពីបទឈប់បាញ់ជាសកលនិងអនុវត្តវិធានការចាំបាច់ដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ដែលរងជម្លោះ ជាពិសេសស្ត្រីនិងកុមារ។
លោកឯកអគ្គរដ្ឋទូតក៏បានទទួលស្គាល់ពីវឌ្ឍនភាពនៃដំណើរការធ្វើសមាហរណកម្មនៃអតីតយុទ្ធជនតាមរយៈកម្មវិធីនិងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បុគ្គលនិងសមូហភាព។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យក្រុមប្រឹក្សាបង្រួបបង្រួមជាតិសហការជាមួយអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់និងអន្តរជាតិដើម្បីគាំទ្រយ៉ាងសកម្មនូវយន្តការហិរញ្ញវត្ថុនិងស្នើឱ្យមានគំនិតផ្តួចផ្តើមសមស្របដើម្បីជួយអតីតយុទ្ធជនក្នុងការធ្វើឱ្យជីវិតមានស្ថេរភាពឱ្យបានឆាប់រហ័ស៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន