យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមអនឡាញមួយដើម្បីពិភាក្សាគ្នាទៀងទាត់អំពីសកម្មភាពរបស់មជ្ឈមណ្ឌលការទូតបង្ការរបស់អង្គការសហប្រជាជាតិនៅអាស៊ីកណ្តាល (UNRCCA)។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលការទូតបង្ការរបស់អង្គការសហប្រជាជាតិនៅអាស៊ីកណ្តាល
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ UNRCCA ដោយចាត់ទុកថា នេះគឺជាគំរូវិជ្ជមានរបស់អង្គការសហប្រជាជាតិក្នុងការជំរុញការទូតបង្ការក្នុងតំបន់។; វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសន្តិសុខ សេដ្ឋកិច្ចនិងសង្គមនៅក្នុងបណ្តាប្រទេសអាស៊ីកណ្តាល និងចែករំលែកការព្រួយបារម្ភអំពីផលប៉ះពាល់នៃ Covid-19 ចំពោះប្រទេសទាំងនេះ។ប្រទេសវៀតណាមមានគោលបំណងថា UNRCCA នឹងបន្តជួយដល់បណ្តាប្រទេសអាស៊ីកណ្តាលក្នុងការដោះស្រាយបញ្ហាដែលមានការព្រួយបារម្ភរួម ដូចជាការឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការគ្រប់គ្រងធនធានទឹកឆ្លងដែន បង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើកកម្ពស់តួនាទីយុវជននិងស្ត្រី៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន