យុគសម័យ - រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានលើកឡើងថា រាល់ការប្រកាសស្តីពីការធានាសន្តិភាពរបស់ចិននៅសមុទ្រខាងកើត គឺសុទ្ធតែគឺដើរផ្ទុយស្រឡះពីសកម្ម ភាពរបស់ខ្លួនដែរ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana (ប្រភព៖ THX/VNA)
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana នាថ្ងៃទី ៣០ ខែកក្កដា បានរិះគន់ចិនចំពោះរាល់សកម្មភាព ដែលលោកចាត់ទុកថាជាការ “គំរាមកំហែង” នៅសមុទ្រខាងកើត។ លោក Lorenzana បានលើកឡើងថា ការប្រកាសធានាសន្តិភាពរបស់ក្រុងប៉េកាំងគឺសុទ្ធតែដើរផ្ទុយស្រឡះពីទង្វើដែលខ្លួនធ្វើនៅក្នុងតំបន់សមុទ្រដែលមានជម្លោះនេះ។
នៅពេលដែលទទួលបានសំណើរអោយធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនលោក Zhao Jianhua មុននេះ ដោយពោលថា “ក្រុងប៉េកាំងនឹងមិនស្វែងរកការត្រួតត្រាលើសមុទ្រខាងកើតទេ”, លោក Lorenzana បានអះអាងថា ការបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើតកំពុងកើនឡើងដែរ។
លោក Larenzana បានមានប្រសាសន៍ថា ចិនតែងតែប្រកាស “មិនធ្វើបាបអ្នកនៅជំវិញឡើយ” និងគោរពច្បាប់អន្តរជាតិ ប៉ុន្តែតាមពិតទៅ ពួកគេមិនធ្វើដូច្នោះទេ ហើយ “អ្វីដែលពួកគេនិយាយគឺមិនដូចទៅនឹងអ្វីដែលពួកគេធ្វើតាមរយៈស្ថានភាពជាក់ស្តែងបន្តិចទាល់តែសោះ”។
ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនក៏បានរិះគន់យ៉ាងខ្លាំង ចំពោះការដែល ចិន បានកាន់កាប់ តំបន់ថ្មប៉ប្រះទឹក Scarborough បន្ទាប់ពីមានជម្លោះដ៏រ៉ាំរ៉ៃអូសបន្លាយពីឆ្នាំ ២០១២ មក៕
(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន