Trending now
ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Minh Vu អញ្ជើញចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

វៀតណាម និងកម្ពុជាចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់

13:27 | 21/02/2025 វិច្ឆិកា

នាថ្ងៃទី ១៩ ខែកុម្ភៈ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ដែលអញ្ជើញចូលជួបសម្តែងការគួរសម។

ពង្រឹង និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុ វៀតណាម និងកម្ពុជាពូនជ្រំចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (ឆ្វេង) ចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu (ឆ្វេង) ចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ក្នុងពិធីទទួលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ដែលបានទទួលភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយបានបង្ហាញទំនុកចិត្តថា បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជានឹងទទួលបានជោគជ័យ រួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានពាំនាំនូវការសួរសុខទុក្ខ និងអបអរសាទររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ដោយចែករំលែកការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ គឺជាលទ្ធផលនៃការអនុវត្តឱ្យបានពេញលេញនូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រធានគណបក្ស សម្តេចតេជោ ហ៊ុន សែន និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានចែករំលែក និងលើកឡើងទិសដៅសំខាន់ៗជាច្រើន ដើម្បីពង្រឹងថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការនៅតាមបណ្តាខេត្តជាប់ព្រំដែន។ បង្កើនទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់។ ជំរុញសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ តភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក នាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរ។

ទិដ្ឋភាពនៃជំនួបនៅវិមានសន្តិភាព រាជធានីភ្នំពេញ
ទិដ្ឋភាពនៃជំនួបនៅវិមានសន្តិភាព រាជធានីភ្នំពេញ

លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមក្នុងប្រទេសកម្ពុជាបានរស់នៅប្រកបដោយស្ថិរភាព។ ហើយសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍វៀតណាមមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ និងឯកភាពចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ហើយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចទាំងឡាយ រួមទាំងធុរកិច្ចវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនៅកម្ពុជា ដោយឈរលើមូលដ្ឋានច្បាប់កម្ពុជា ហើយស្នើឲ្យ ភាគីទាំងពីរបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ រួមទាំងផលិតផលកសិកម្ម សំដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លាអាមេរិកនាពេលឆាប់ៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យជំរុញការតភ្ជាប់ចរាចរណ៍ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកឱ្យបានឆាប់រហ័ស រវាងប្រទេសទាំងពីរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ និងស្រាវជ្រាវដើម្បីបើកជើងហោះហើរត្រង់តភ្ជាប់ទីក្រុងហាឡុង និងក្រុងសៀមរាបឱ្យបានឆាប់។ ការដាក់ពង្រាយការតភ្ជាប់ទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តជាប់មាត់សមុទ្រកម្ពុជា ថៃ និងវៀតណាម ពិចារណាបើកច្រកព្រំដែនបន្ថែមទៀត រួមទាំងច្រកព្រំដែនសមុទ្រផងដែរ៕

ពង្រឹង និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុ ពង្រឹង និងចិញ្ចឹមបីបាច់ថែរក្សាទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ នៅថ្ងៃទី ១៦ ខែមករា គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ថោង ថាវរិន បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មន្ទីរពហុព្យាបាល Hoa Hao - Medical Can Tho ។

វៀតណាម និងកម្ពុជាពូនជ្រំចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ វៀតណាម និងកម្ពុជាពូនជ្រំចំណងមិត្តភាពរវាងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ

នាថ្ងៃទី ១៥ ខែមករា នៅខេត្ដ Tay Ninh តំណាងថ្នាក់ដឹកនាំខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ បានអញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនថ្នាក់ដឹកនាំខេត្ត Tay Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៥។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្សធ្វើជាប្រធានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌ
ជួយយុវជននៅ Lam Dong ឱ្យក្លាយជាអ្នកមាននៅលើទឹកដីកំណើតរបស់ពួកគេ
Da Rsal - ឃុំក្រីក្រមួយដែលបាន "ផ្លាស់ប្តូរស្បែករបស់ខ្លួន" ដោយសារការផ្លាស់ប្តូរឌីជីថល
Nghệ nhân thổ cẩm ở Da Long
បណ្ណាគារវៀតណាមនៅកណ្តាលប្រទេសជប៉ុន