Trending now

វិស័យការទូតសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន

00:00 | 22/08/2024 ហេង វុធ្ធី

ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការ​ឡើងកាន់តំណែង​ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ពង្រឹង​មិត្ត​ចាស់ បង្កើត​មិត្ត​ថ្មី និង​ពង្រឹង​ជំហរ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​តាម​រយៈ​ការសម្រប​សម្រួល​ផ្នែក​សេដ្ឋកិច្ច​ការទូត។

ទីក្រុង Melbourne ប្រទេសអូស្ត្រាលី៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
វិស័យការទូតសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន
វិស័យការទូតសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើ

សមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានគូសបញ្ជាក់ដោយលោក Jean Francois Tan ដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។

លោកបានកត់សម្គាល់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់បានធ្វើដំណើរឆ្លងកាត់ទ្វីបចំនួន ៥ រួមមានអាស៊ី សហរដ្ឋអាមេរិក អាហ្រ្វិក អឺរ៉ុប និងអូសេអានី ដោយបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួន ១៦។ ដំណើរ​ទស្សនកិច្ច​ទាំង​អស់​នេះ​មានភាព​មមាញឹក និង​ពោរពេញ​ទៅដោយ​សកម្មភាព​កិច្ចការ​បរទេស។

លោកបានបន្តថា “ការទូតគឺពិបាក ប៉ុន្តែយើងនៅតែអាចជម្រាបសង្ខេបពីការងារ និងលទ្ធផលនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ “វិធានការទាំងនេះបានពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច។ ”

លោកបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ដើរលើគន្លងកំណើន។ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៩០ ដែលមានទុនវិនិយោគជាង៣២០០លានដុល្លារ។

ក្នុងខែកក្កដា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤១ ដែលមានតម្លៃជាង ៣៩៦ លានដុល្លារ។ យោងតាមធនាគារពិភពលោក សេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើង ៦,១ ភាគរយនៅឆ្នាំ ២០២៤ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន។

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកាន់តែរឹងមាំ និងត្រូវបានពង្រឹង និងអភិវឌ្ឍន៍រវាងកម្ពុជា និងវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកាន់តែរឹងមាំ និងត្រូវបានពង្រឹង និងអភិវឌ្ឍន៍រវាងកម្ពុជា និងវៀតណាម

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដឹកនាំគណៈ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងបីនៃប្រទេសវៀតណាម ឡាវ កម្ពុជា និងទស្សនាលំហាត់សមយុទ្ធសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី ឡាវ កម្ពុជា។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម