Trending now

ទីក្រុង Melbourne ប្រទេសអូស្ត្រាលី៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

16:38 | 07/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៦ ខែមីនា នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ចូលរួមពិធីសម្ភោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម នៅសាកលវិទ្យាល័យ RMIT នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ចូលរួមពិធីសម្ភោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម នៅសាកលវិទ្យាល័យ RMIT
នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានមកដល់ទីក្រុង Melbourne ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានមកដល់ទីក្រុង Melbourne ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស
ទីក្រុង Melbourne ប្រទេសអូស្ត្រាលី៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
លោក Pham Minh Chinh ជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អបអរសាទរចំពោះកម្ពុជាដោយបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយជោគជ័យ ហើយចាត់ទុកថា លទ្ធផល​នៃ​ការបោះឆ្នោត​បន្ត​បញ្ជាក់​ពី​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​កម្ពុជា។ លោក Pham Minh Chinh ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។

នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅពេលកន្លងមក ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររក្សាដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ យន្តការសហប្រតិបត្តិការទ្វេភាគីបន្តមានប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសតភ្ជាប់ចរាចរណ៍ ដើម្បីបង្កើតមូលដ្ឋាន និងកម្លាំងចលករថ្មីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត បន្តសហការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការស្ដីពីការពារជាតិ និងសន្តិសុខដែលមានស្រាប់ ខិតខំដោះស្រាយ ១៦% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនដែលមិនទាន់សម្រេច ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឯកភាពបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិដើមកំណើតវៀតណាមនៅកម្ពុជា មានស្ថិរភាពក្នុងជីវភាពរស់នៅ និងដើរតួជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហើយស្នើឲ្យបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងទេសចរណ៍ និងតភ្ជាប់ពាណិជ្ជកម្ម។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយឡាវ និងថៃ ដើម្បីតភ្ជាប់ចរាចរណ៍ តភ្ជាប់ទេសចរណ៍ និងទាញយកសក្តានុពលទេសចរណ៍របស់បណ្ដាប្រទេស។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក Pham Minh Chinh បានជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជនកម្ពុជាជួបតែសេចក្តីសុខ សេចក្តីចម្រើន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ