Trending now

មហោស្រពសិល្បៈយុវជន និងកុមារអន្តរជាតិឆ្នាំ ២០២៤

00:00 | 06/07/2024 ហេង វុធ្ធី

នារសៀលថ្ងៃទី ៥ កក្កដា នៅទីក្រុង Da Nangភាគកណ្តាលវៀតណាម សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Da Nang សម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនានា បានរៀបចំការជូនដំណឹងស្តីពីកម្មវិធី “មហោស្រពសិល្បៈយុវជន និងកុមារអន្តរជាតិឆ្នាំ ២០២៤”។

ទីក្រុង Hai Phong និងខេត្ត Son La បានរៀបចំការជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីអបអរសាទរទិវាជាតិឡាវ ផ្ទាំងរូបភាពសម្រាប់មហោស្រពសិល្បៈអន្តរជាតិ Hue សប្តាហ៍ ២០២៤ - លំហដែលសំបូរទៅដោយបេតិកភណ្ឌនៃរាជធានីបុរាណ
មហោស្រពសិល្បៈយុវជន និងកុមារអន្តរជាតិឆ្នាំ ២០២៤
គណៈកម្មការរៀបចំជូនព័ត៌មានដល់អង្គភាព និងប្រតិភូ

មហោស្រពនេះមានសកម្មភាពជាច្រើនដូចជា៖ ការស្វែងរកតំណាងចូលរួមក្នុងមហោស្រព ការសម្តែងសិល្បៈ ការប្រឡងទេពកោសល្យ ការប្រគល់រង្វាន់ និងផ្តល់កិត្តិយសដល់បេក្ខជនដែលចូលរួមក្នុងមហោស្រព; ការផ្លាស់ប្តូរតាមទម្រង់ជំរុំរដូវក្តៅអន្តរជាតិ។

លោក Nguyen Ngoc Binh ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Da Nang បានឲ្យដឹងថា មហោស្រពនេះត្រូវបានរំពឹងថានឹងទាក់ទាញការចូលរួមពីបេក្ខជនពី ២០០ ទៅ ៣០០ នាក់មកពីប្រទេសវៀតណាម និងក្រុមកុមារអន្តរជាតិប្រមាណ ៧ ទៅ ១០ ក្រុម។

បេក្ខជនត្រូវបែងចែកជាក្រុមវ័យពីរ ពី ៥ ទៅ ១១ និងពី ១២ ទៅ ១៧។ ពួកគេនឹងចូលរួមក្នុងការសម្តែង និងប្រកួតប្រជែងជា ៣ ប្រភេទ រួមមាន៖ ឧបករណ៍ភ្លេង; ច្រៀង - រាំ; ល្ខោន - ការសម្តែងម៉ូដ។ គេរំពឹងថា បេក្ខជននឹងប្រកួតប្រជែងនៅទីក្រុងហូជីមិញ នៅថ្ងៃទី៣ ខែសីហា; នៅទីក្រុង Da Nang នៅថ្ងៃទី ១១ និង ១២ ខែសីហា; នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា និងពិធីប្រគល់រង្វាន់មហោស្រព៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ