Trending now

ជំរុញសមាហរណកម្មអន្តរជាតិដើម្បីគោលដៅឈានចូលយុគសម័យថ្មីរបស់វៀតណាម

18:19 | 02/01/2025

ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស តូ ឡឹម ដើម្បីនាំប្រជាជនវៀត ណាមឈានចូលទៅក្នុង “យុគសម័យនៃការស្ទុះឈានទៅ មុខ” ក្នុងកិច្ចពិភាក្សាជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានប្រចាំនៅស្វីស មតិជាច្រើនបានស្នើថា វៀតណាមគួរតែបន្តបោះជំហានយ៉ាងរឹងមាំក្នុងដំណើរការសមាហរណកម្មអន្តរជាតិ ជំរុញការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ ពហុភាគីនិយម។

វៀតណាមស្វាគមន៍ភ្ញៀវទេសចរដើមដំបូងក្នុងឆ្នាំ ២០២៥ វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា
ជំរុញសមាហរណកម្មអន្តរជាតិដើម្បីគោលដៅឈានចូលយុគសម័យថ្មីរបស់វៀតណាម
ជំរុញសមាហរណកម្មអន្តរជាតិដើម្បីគោលដៅឈានចូលយុគសម័យថ្មីរបស់វៀតណាម

លោក Philip Rosler អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសស្វីស អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានមានប្រសាសន៍ថា វៀតណាមចាំបាច់ត្រូវផ្តោតការ យកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ឆ្ពោះទៅគោលដៅដែលបានដាក់ចេញ ខិតខំជំរុញកំណើន GDP។ លោក Rosler បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីគឺជាមធ្យោបាយសម្រាប់វៀតណាមទាក់ទាញការចាប់អារម្មណ៍ របស់ សហគមន៍អន្តរជាតិ ដោយអញ្ជើញអ្នកវិនិយោគបរទេសមកវៀតណាម ហើយចាត់ទុកថានេះជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់វៀតណាមក្នុងការពង្រឹងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ។

ចែករំលែកមតិដូចគ្នាជាមួយលោក Philip Rosler អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម - លោក Ivo Sieber ជឿជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ពហុភាគីនិយមគឺជាប្រការដែលវៀតណាមត្រូវយកចិត្តទុកដាក់សម្រាប់ “យុគសម័យនៃការស្ទុះឈានទៅមុខ”។ តាមលោករូបនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាប្រការដែលវៀតណាមត្រូវការនាពេលខាងមុខ៕

ទីក្រុងហូជីមិញទាក់ទាញការវិនិយោគពីក្រៅប្រទេសតាមរយៈគម្រោងយុទ្ធសាស្ត្រជាង ៨០ ទីក្រុងហូជីមិញទាក់ទាញការវិនិយោគពីក្រៅប្រទេសតាមរយៈគម្រោងយុទ្ធសាស្ត្រជាង ៨០

យុគសម័យ - ទីក្រុងហូជីមិញមានបំណងទាក់ទាញធនធានវិនិយោគដ៏រឹងមាំពីសហគមន៍ក្រៅប្រទេស តាមរយៈគម្រោងយុទ្ធសាស្ត្រជាង ៨០ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់ទីក្រុង។

ការទូតរវាងប្រជាជននិងប្រជាជន - លើកកំពស់តួនាទីរបស់សមាគមអ្នកកាសែតវៀតណាម ការទូតរវាងប្រជាជននិងប្រជាជន - លើកកំពស់តួនាទីរបស់សមាគមអ្នកកាសែតវៀតណាម

យុគសម័យ - អ្នកកាសែត Nguyen Duc Loi បានអះអាងថា ក្នុងដំណើរអភិវឌ្ឍន៍សកម្មភាពកិច្ចការបរទេសរបស់សមាគមអ្នកកាសែតវៀតណាម (HNBVN) កំពុងត្រូវបានលើកតម្កើង ដោយមានសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ សកម្មភាពកិច្ចការបរទេសមិនត្រឹមតែលើកកំពស់ជំហររបស់សមាគមអ្នកកាសែតវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងរូបភាពវិជ្ជមានរបស់ប្រទេសក្នុងក្រសែភ្នែកមិត្តអន្តរជាតិ ដោយហេតុនោះបានអះអាងនូវតួនាទីរបស់សារព័ត៌មានវៀតណាមក្នុងបរិបទសមាហរណកម្មពិភពលោកនាពេលបច្ចុប្បន្ន។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា