Trending now

សហការគ្នាប្រកបដោយប្រសិទ្ធភាពក្នុងការសាងសង់ស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅព្រះរាជាណាចក្រកម្ពុជា

14:00 | 30/12/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៩ ខែធ្នូ កិច្ចប្រជុំលើកទី ៧ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្តីពីការអនុវត្តគម្រោងសាងសង់និងជួសជុល កែលំអ លើកសោភ័ណ្ឌភាពស្ដូបមិត្ដភាពវៀតណាម - កម្ពុជានៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា វៀតណាម​ - កម្ពុជា ចែករំលែកបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍

លោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈប្រតិភូវៀតណាម និងលោក ញែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានគណៈកម្មាធិការជួសជុល កែលំអ លើកសោភ័ណ្ឌភាពស្ដូបមិត្តភាពវៀតណាម-កម្ពុជា ប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានអបអរសាទរចំពោះសមិទ្ធិផល និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជានិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិយាយដោយឡែក ព្រមទាំងលោកបានសង្កត់ធ្ងន់ថា ការបញ្ចប់ការសាងសង់ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅព្រះរាជាណាចក្រកម្ពុជានឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវប្រពៃណី សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា; ទន្ទឹមនឹងនោះ គួរតែកសាងយន្តការគ្រប់គ្រង ការពារនិងលើកកម្ពស់តម្លៃនៃស្ដូបមិត្តភាព​វៀតណាម-កម្ពុជា រួមចំណែកផ្សព្វផ្សាយ និងអប់រំប្រពៃណី សាមគ្គីភាពនិងមិត្តភាពវៀតណាម-កម្ពុជា។

កិច្ចប្រជុំលើកទី ៧ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្តីពីការអនុវត្តគម្រោងសាងសង់និងជួសជុល កែលំអ លើកសោភ័ណ្ឌភាពស្ដូបមិត្ដភាពវៀតណាម - កម្ពុជា
កិច្ចប្រជុំលើកទី ៧ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្តីពីការអនុវត្តគម្រោងសាងសង់និងជួសជុល កែលំអ លើកសោភ័ណ្ឌភាពស្ដូបមិត្ដភាពវៀតណាម - កម្ពុជា

លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាមដែលបានសម្របសម្រួល និងជួយឧបត្ថម្ភការសាងសង់ស្តូបមិត្តភាព​វៀតណាម-កម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។ នេះជាគម្រោងដ៏មានអត្ថន័យសម្រាប់ការចងចាំ និងតបស្នងសងគុណចំពោះកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមបានប្រកៀកស្មាជាមួយនាយទាហាននិងទាហាននៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងពលីជីវិតក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសុភមង្គល និងវិបុលភាពដល់ប្រជាជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃថា៖ នាពេលកន្លងមក ក្រសួងការពារប្រទេសវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានសហការយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យ និងវាយតម្លៃការគ្រប់គ្រងនិងការពារស្តូបមិត្តភាពវៀតណាម -កម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍ឯក  Vo Minh Luong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក ញ៉ែម វ៉ាលី ក្នុងកិច្ចប្រជុំ
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក ញ៉ែម វ៉ាលី ក្នុងកិច្ចប្រជុំ

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានចុះហត្ថលេខានៅកិច្ចប្រជុំមុន; ដាក់ពង្រាយវិធានការជាច្រើនដើម្បីពន្លឿនការអនុវត្តគម្រោងដើម្បីធានាគុណភាពនិងប្រសិទ្ធភាព; បន្តពិនិត្យស្ដូបមិត្តភាពវៀតណាម-កម្ពុជាដែលត្រូវជួសជុល និងកែលំអ លើកសោភ័ណ្ឌភាព រួមទាំងទីតាំងប្រវត្តិសាស្ត្រដ៏មានអត្ថន័យដើម្បីអាចសាងសង់ស្ដូបមិត្តភាពវៀតណាម-កម្ពុជាបន្ថែមទៀត ហើយរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនីមួយៗដើម្បីពិចារណា និងសម្រេចចិត្ត។

ភាគីទាំងពីរបានអះអាងថា ស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅព្រះរាជាណាចក្រកម្ពុជាគឺជាសំណង់ប្រវត្តិសាស្ត្រ និងវប្បធម៌លេចធ្លោដែលតំណាងឱ្យទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងមិត្តភាពល្អនៃប្រទេសទាំងពីរ ដូច្នេះហើយគួរតែបានគ្រប់គ្រង និងការពារយ៉ាងតឹងរ៉ឹង ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព៕

លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា តាមរយៈការផ្លាស់ប្តូរកីឡា

យុគសម័យ - ការ​ប្រកួត​កីឡា​បាន​បង្កើត​កន្លែង​លេង​កីឡា​ប្រកប​ដោយ​សុខភាព​ល្អ និង​គួរ​ឱ្យ​រំភើប​ចិត្ត​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​បី វៀតណាម-ឡាវ-កម្ពុជា ដើម្បី​ប្រាស្រ័យ​ទាក់ទង​និង​ពង្រឹង​សាមគ្គីភាព។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-ឡាវ-កម្ពុជាបន្តសម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-ឡាវ-កម្ពុជាបន្តសម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម-ឡាវ-កម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍