Trending now

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម

11:26 | 18/12/2024 ហេង វុធ្ធី

ចាប់ពីថ្ងៃទី ៥-១៥ ខែធ្នូ គណៈកម្មាធិការបក្សនៅកម្ពុជាបានរៀបចំការប្រកួតកីឡាដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)។

ចង្កោមលេខ ៥៖ ការកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេសសម្រេចបានប្រមាណ ៨០ ពាន់លានដុងក្នុងរយៈពេល ៦ ខែដើមឆ្នាំ កម្ពុជា៖ ការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាអបអរសាទរខួបលើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម

ថ្លែងក្នុងពិធី លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang លេខាគណៈកម្មាធិការបក្សប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ដ៏ធំធេងនៃការបង្កើតកងទ័ពប្រជាជនវៀតណាមចំពោះប្រវត្តិសាស្ត្រប្រទេសវៀតណាម និងឲ្យដឹងថា ការរីកចម្រើន និងជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាមតាំងពីដើមមក តែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងជ័យជំនះដ៏អស្ចារ្យក្នុងបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។

ក្រោមស្មារតីនោះ គណៈកម្មាធិការបក្សប្រចាំនៅកម្ពុជាបានរៀបចំការប្រកួតកីឡាដោយមានការចូលរួមពីកម្មាភិបាល បុគ្គលិក បក្ខជន និងមហាជននៃបក្សភាគប្រចាំនៅកម្ពុជា រួមទាំងសាខាបក្សស្ថានទូតវៀតណាម ស្ថាប័ននានាអមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សមាគមនិស្សិតវៀតណាមនៅកម្ពុជា សហគ្រាសមួយចំនួនដូចជា ធនាគាកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) នៅកម្ពុជា។ កម្មាភិបាល បក្ខជន នៃបក្សភាគប្រចាំនៅកម្ពុជាបានចូលរួមប្រកួតលើមុខវិញ្ញាសារចំនួន៣គឺ វាយសី វាយកូនបាល់ និងអុក។

នាល្ងាចថ្ងៃទី ១៥ ខែធ្នូ ពិធីការប្រកួតកីឡាដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមប្រចាំនៅកម្ពុជាបានប្រព្រឹត្តទៅនៅសាលប្រជុំស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីបិទ គណៈកម្មការរៀបចំបានប្រគល់រង្វាន់ និងមេដាយជូនបុគ្គល និងក្រុមឈ្នះរង្វាន់ នៅតាមវិញ្ញាសារនីមួយៗ៕

រូបភាពខ្លះនៅក្នុងព្រឹត្តិការណ៍

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម
សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប

នាព្រឹកថ្ងៃទី ៧ ខែធ្នូ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្សលេខ ៤៧៩ នៅទីក្រុងហាណូយ បានរៀបចំជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ...

Interplast: ការវះកាត់ក្រអូមមាត់ ដោយឥតគិតថ្លៃ សម្រាប់កុមារដែលមានការលំបាកចំនួន ៨០ Interplast: ការវះកាត់ក្រអូមមាត់ ដោយឥតគិតថ្លៃ សម្រាប់កុមារដែលមានការលំបាកចំនួន ៨០

យុគសម័យ - ចាប់ពីថ្ងៃទី ៨ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ កម្មវិធីវះកាត់ដោយឥតគិតថ្លៃសម្រាប់កុមារដែលមានបញ្ហាបបូរមាត់ឆែប និងក្រអូមមាត់នៅទូទាំងប្រទេសប្រព្រឹត្តទៅនៅក្នុងខេត្ត Thua Thien Hue។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយក្រុមវះកាត់ស្ម័គ្រចិត្ត Interplast (អង្គការ Interplast សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) និងមន្ទីរពេទ្យមជ្ឈឹម Hue ។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី