Trending now

សកម្មភាពកិច្ចការបរទេសមួយចំនួនក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man

09:07 | 24/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភាកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ប្រធានរដ្ឋសភា លោក Tran Thanh Man បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិលើកទី១១ សម្រាប់ការអត់ឱន និងសន្តិភាព កម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយកម្ពុជា ដើម្បីជំរុញក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពអាជីវកម្មនានា អនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; សម្របសម្រួលឱ្យបានល្អ ដើម្បីរៀបចំសម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស និងកិច្ចប្រជុំលើកទី ១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា នៅកម្ពុជា តាមពេលវេលាសមស្រប។ លោកប្រធានរដ្ឋសភា Tran Thanh Man ក៏បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់ ១៦% ដើម្បីកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែងរវាងប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលទាំងពីរត្រូវសម្របសម្រួលឱ្យបានជិតស្និទ្ធ និងជូនដំណឹងគ្នាទៅវិញទៅមកអំពីបញ្ហានានា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ព្រមទាំងសម្តែងនូវការគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យរវាងភាគីទាំងបីវៀតណាម-ឡាវ-កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសតាមរយៈការតភ្ជាប់ទេសចរណ៍ និងពាណិជ្ជកម្ម។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា

នៅថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា។ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលទាំងខាងសម្ភារៈ ខាងស្មារតី និងផ្លូវច្បាប់សម្រាប់អាណិកជនវៀតណាមនៅកម្ពុជារស់នៅ ធ្វើការ និងសិក្សាប្រកបដោយស្ថិរភាពយូរអង្វែងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយសំណើរបស់លោកប្រធានរដ្ឋសភា Tran Thanh Man តាមរយៈនោះ ភាគីទាំងពីរគប្បីប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬយោធាណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីគំរាមកំហែងប្រទេសមួយទៀត; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ; សម្របសម្រួលក្នុងការប្រយុទ្ធទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញរបស់កងកម្លាំងអរិភាព ទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សហការការពារសន្តិសុខជាតិ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ; សម្របសម្រួលដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ដែលបំបែកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

លោក Tran Thanh Man ជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
លោក Tran Thanh Man ជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានមានជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភាកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួប លោកប្រធានរដ្ឋសភា Tran Thanh Man បានជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយជោគជ័យជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងឲ្យដឹងថា ប្រធានរដ្ឋសភាទាំងពីរបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ជានិមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានឯកភាពជាមួយនឹងការវាយតម្លៃរបស់លោកប្រធានរដ្ឋសភា Tran Thanh Man អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ថា អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា គឺជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជឿជាក់ថា មរតកប្រពៃណីដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងត្រូវបញ្ជូនទៅជំនាន់ក្រោយ ដើម្បីថែរក្សា និងលើកតម្កើង ជាពិសេសក្នុងបរិបទនៃស្ថានភាពពិភពលោកដែលកំពុងវិវត្តដែលមិនអាចទាយទុកជាមុនបានដូចសព្វថ្ងៃនេះ៕

ប្រធានរដ្ឋសភា លោក Tran Thanh Man បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិលើកទី១១ សម្រាប់ការអត់ឱន និងសន្តិភាព ប្រធានរដ្ឋសភា លោក Tran Thanh Man បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិលើកទី១១ សម្រាប់ការអត់ឱន និងសន្តិភាព

យុគសម័យ - នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា មហាសន្និបាតអន្តរជាតិលើកទី ១២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ហៅថា ICAPP) ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” បានបើកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

កម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man កម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមមកកាន់កម្ពុជាបានអះអាងនូវទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” រវាងកម្ពុជា និងវៀតណាម។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ