Trending now
លោកនាយឧត្តមសេនីយ៍ Phan Van Giang៖

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រ

19:17 | 24/11/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ក្រសួងការពារជាតិកម្ពុជា ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាការងារ។

ពង្រឹងទំនាក់ទំនង"ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"រវាងវៀតណាម - កម្ពុជា គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញត្រួតពលកងកិត្តិយសនៃកងយោធពលខេមរភូមិន្ទ
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញត្រួតពលកងកិត្តិយសនៃកងយោធពលខេមរភូមិន្ទ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវសេចក្តីរីករាយដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា និងទស្សនាលំហាត់សមយុទ្ធសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបីវៀតណាម ឡាវ កម្ពុជា និងជឿជាក់ថាព្រឹត្តិការណ៍ទាំងនេះនឹងទទួលបានជោគជ័យ ដែលរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងបីនិយាយរួម និងកងទ័ពនៃប្រទេសទាំងបីនិយាយដោយឡែក។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងជាមួយកម្ពុជា គាំទ្រកម្ពុជាឯករាជ្យ សន្តិភាព វិបុលភាព ដែលដើរតួនាទីកាន់តែខ្លាំងឡើងក្នុងឆាកអន្តរជាតិ។

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា និងទស្សនាសមយុទ្ធសង្គ្រោះរវាងកងទ័ពនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះកងទ័ពប្រជាជនវៀតណាម ដែលបានជួយកសាងកងទ័ពកម្ពុជាដូចសព្វថ្ងៃនេះ និងអះអាងថានឹងបន្តមរតក និងលើកតម្កើងសមិទ្ធិផលដែលជំនាន់មុនៗបានបង្កើត និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

ទិដ្ឋភាពជំនួប​ពិភាក្សាចង្អៀតរវាងលោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា
ទិដ្ឋភាពជំនួប​ពិភាក្សាចង្អៀតរវាងលោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា

នៅក្នុងកិច្ចពិភាក្សានេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា មានសេចក្តីសោមនស្សរីករាយដោយបានឃើញថា ទំនាក់ទំនងការពារជាតិទ្វេភាគីមានការរីកចម្រើនកាន់តែខ្លាំងឡើង។ វិស័យទាំងឡាយក្នុងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០២០-២០២៤ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានយកចិត្តួទុកដាក់យ៉ាងខ្លាំង ទម្រង់និងយន្តការនៃកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប និងមានប្រសិទ្ធភាពជាងមុន។ ព្រឹត្តិការណ៍កិច្ចការបរទេសការពារជាតិមានលក្ខណៈជាប្រវត្តិសាស្ត្រជាច្រើនត្រូវបានប្រារព្ធឡើងជាលើកដំបូងដូចជា៖ ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាជាលើកដំបូង(ឆ្នាំ២០២២) ការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម កម្ពុជា ឡាវ ជាលើកដំបូង (ឆ្នាំ២០២៣)។

កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សតិអារម្មណ៍ត្រូវបានពង្រឹង; ការយល់ដឹងរបស់យោធិននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា ត្រូវបានលើកកំពស់ដោយឥតឈប់ឈរ រួមចំណែកធ្វើបរាជ័យឧបាយកលរបស់កម្លាំងអរិភាពដែល​ប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងល្អ​រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ។ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនគោក និងសមុទ្រប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល ស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា​ក្នុងសម័យសង្គ្រាម​ ត្រូវបានជម្រុញ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ភាគីទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកា យន្តការពហុភាគី និងព្រឹត្តិការណ៍អន្តរជាតិដែលភាគីនីមួយៗរៀបចំឡើង ជាពិសេសក្នុងអំឡុងឆ្នាំធ្វើជាប្រធានអាស៊ាន ឆ្នាំ ២០២០ របស់វៀតណាម និងឆ្នាំធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា។

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងពិធីចុះហត្ថលេខា
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងពិធីចុះហត្ថលេខា

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ដោយបន្តពង្រឹងតួនាទីរបស់ខ្លួនជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ជាពិសេស ផ្តោតលើវិស័យដូចជា​៖ រក្សាការប្រជុំ និងទំនាក់ទំនងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការដែលមានស្រាប់; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សតិអារម្មណ៍ ជំរុញការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យនិងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា។

ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារព្រំដែនគោក និងសមុទ្រ; ចែករំលែកព័ត៌មាន និងស្ថានការណ៍ឱ្យបានទៀងទាត់ ពង្រឹងការល្បាតរួមគ្នា រកឃើញនិងសម្របសម្រួលឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែន និងប្រជានេសាទក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ រួមចំណែកយ៉ាងសំខាន់ចំពោះសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន...

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម អញ្ជើញអុជធូប និងដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម អញ្ជើញអុជធូប និងដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការការពារជាតិ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងការពារជាតិទាំងពីរ។

* នាព្រឹកថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញអុជធូប និងដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។

ពង្រឹងទំនាក់ទំនង ពង្រឹងទំនាក់ទំនង"ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"រវាងវៀតណាម - កម្ពុជា

នាព្រឹកថ្ងៃទី ៣ ខែមិថុនា លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ។

គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី អ្នកភូមិផងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះគណៈកម្មាធិការមជ្ឈឹមនៃគណបក្សកុម្មុនីស្តវៀតណាមដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៩នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស