Trending now

ពង្រឹងទំនាក់ទំនង"ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"រវាងវៀតណាម - កម្ពុជា

10:40 | 04/06/2021 ឌីណា

នាព្រឹកថ្ងៃទី ៣ ខែមិថុនា លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ។

សមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុកហៃជូ (ទីក្រុងដាណាំង) បរិច្ចាគថវិកាក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ សមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុកហៃជូ (ទីក្រុងដាណាំង) បរិច្ចាគថវិកាក្នុងការការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩
ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំយុវជនវៀតណាម - កម្ពុជាបានជួបសន្ទនាជាមួយគ្នា តាមរយៈប្រព័ន្ធវីដេអូ

នៅកិច្ចពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជម្រាបជូនសម្តេច ហេង សំរិន អំពីស្ថានភាពនៅប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ ទោះបីក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏វៀតណាមបាន និងកំពុងអនុវត្តគោលដៅពីរក្នុងពេលតែមួយប្រកបដោយជោគជ័យ នោះគឺការការពារ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតផង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពីរត្រូវកាបង្កើន កិច្ចសហការ ការត្រួតពិនិត្យ ដាស់តឿន ជំរុញនិងឃ្លាំមើល រួមទាំងការឃ្លាំមើលរួមដោយស្ថាប័នសភានៃប្រទេសទាំងពីរ ចំពោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនិងសហគ្រាសនានា ក្នុងការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀងដែល ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ យោងតាមនោះធ្វើឲ្យស៊ីជម្រៅ និងជាក់ស្ដែងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងកម្ពុជា។

ពង្រឹងទំនាក់ទំនង
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅកិច្ចពិភាក្សា។ (រូបថត៖ /kh.qdnd.vn)

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងនូវគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច និងផ្តល់អាទិភាពខ្ពស់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយកម្ពុជា។

ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពថា ស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរនឹងគាំទ្រ ហើយកសាង បង្ហើយក្របខ័ណ្ឌគតិយុត្តដើម្បី ជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទាំងពីរ ការពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការផ្នែកការពារ ជាតិសន្តិសុខ ការតភ្ជាប់ចរាចរណ៍ កិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងនៃ ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ ១៩ និងការស្ដារឡើងវិញក្រោយវិបត្តិនេះផងដែរ។

ទន្ទឹមជាមួយគ្នានោះ ប្រធានរដ្ឋសភាទាំងពីររូបក៏បានឯកភាពថា ក្នុង កិច្ចសហប្រតិបត្តិការពហុភាគី រដ្ឋសភានៃប្រទេសទាំងពីរតែងតែគោរព គោលជំហរ ហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភានានាក្នុង តំបន់និងលើពិភពលោក។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញលោកប្រធានរដ្ឋសភា Vuong Dinh Hue មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) នៅទីក្រុងភ្នំពេញ នាចុងឆ្នាំ ២០២១។ ហើយ លោកប្រធានរដ្ឋសភា Vuong Dinh Hue ថា លោកនឹងរៀបចំពេលវេលាដើម្បីចូលរួមកិច្ចប្រជុំដោយផ្ទាល់ក្រោមអធិបតីភាពរបស់កម្ពុជានាចុងឆ្នាំនេះ នៅពេលដែលជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រងដោយជោគជ័យ

នៅកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាព និងលើកឡើងពីទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង" ទាំងក្នុងក្របខ័ណ្ឌការទូតរបស់បក្ស រដ្ឋ និងរដ្ឋសភា។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅតែរក្សាបានជំនួប និងការផ្លាស់ប្តូរជាប្រចាំ ហើយយន្តការសហប្រតិបត្តិការទ្វេភាគីបន្តបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាពង្រឹងការគ្រប់គ្រងព្រំដែន។ល។

ពង្រឹងទំនាក់ទំនង
ប្រធានរដ្ឋសភាទាំងពីរ នៅកិច្ចពិភាក្សា

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្តល់សច្ចាប័នលើអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដែលសម្រេចបាននូវ ៨៤% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ លោកប្រធានរដ្ឋសភាកម្ពុជាបានបញ្ជាក់ថា សមិទ្ធិផលដ៏អស្ចារ្យនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តចរចាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ចំនួន ១៦% ទៀត បង្កើតជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ និងសហការនៅវេទិកាពហុភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការផ្សេងទៀតដែលដឹកនាំដោយអាស៊ាន។ល។ ក្នុងឱកាសនេះដែរ លោក ប្រធានរដ្ឋសភាវៀតណាម Vuong Dinh Hue បានគោរពអញ្ជើញប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាកម្ពុជាមកបំពេញ ទស្សនកិច្ចនៅវៀតណាម នៅពេលវេលាសមស្រប៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ