Trending now

ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាព VK ២៨៣ នៅខេត្ត Tien Giang

16:18 | 07/11/2024 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៥ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនឃុំ Thanh Loc និងឃុំ Phu Cuong ស្រុក Cai Lay ខេត្ត Tien Giang បានសម្របសម្រួលជាមួយក្រុម VK (ជនជាតិវៀតណាមនៅក្រៅប្រទេស) រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាព VK ២៨៣។

ស្ត្រីចំនួន ៣,៥៩១ នាក់ដែលស្ថិតក្នុងស្ថានភាពលំបាកនៅទីក្រុងហូជីមិញ និង Tien Giangទទួលបានការជួយឧបត្ថម្ភដើម្បីអភិវឌ្ឍរបររកស៊ី បន្តរឹតចំណងមិត្តភាពប្រពៃណីរវាងខេត្ត Tien Giang (វៀតណាម) និងខេត្តពោធិ៍សាត់
ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាព VK ២៨៣ នៅខេត្ត Tien Giang
ពិធីបើកការដ្ឋានសាងសង់ស្ពានមិត្តភាព VK ២៨៣ នៅខេត្ត Tien Giang

យោងតាមលោក Tra Huu Nguyen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Loc៖ ស្ពាន VK ២៨៣ ឬហៅថាស្ពាន ៨ Bi មានប្រវែង ២២ ម៉ែត្រ ទទឹង ៣ ម៉ែត្រ ដែលមានតម្លៃសាងសង់សរុបប្រហែល ៣០៥ លានដុង។ ក្នុងនោះ ក្រុម VK ឧបត្ថម្ភ ២៣៥ លានដុង។ ថវិកាដែលនៅសេសសល់នឹងត្រូវប្រមូលដោយរដ្ឋាភិបាលមូលដ្ឋាន និងប្រជាជនដើម្បីចូលរួមចំណែក។ រយៈពេលសាងសង់ស្ពាននេះប៉ាន់ស្មានគឺ ៤០ ថ្ងៃ។

លោក Nguyen បានមានប្រសាសន៍ថា ពេញមួយដំណើរការសាងសង់ ថ្នាក់ដឹកនាំឃុំទាំងពីរ និងប្រជាជនមូលដ្ឋាននឹងត្រួតពិនិត្យ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពសំណង់ដើម្បីអនុវត្ត ធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោង ដើម្បីបម្រើតម្រូវការការធ្វើដំណើររយៈពេលវែងរបស់ប្រជាជន។

បន្ថែមពីលើស្ពាន VK ២៨៣ ដែលទើបនឹងចាប់ផ្តើមថ្មី ក្រុម VK បានបង្កើនចំនួនស្ពានចរាចរណ៍ជនបទសរុបដែលបានសាងសង់ក្នុងខេត្ត Tien Giang ដល់ ២៥ ស្ពាន៕

ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ ខេត្ត Kien Giang និងខេត្ត An Giang របស់វៀតណា ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៧៦ អដ្ឋិធាតុ

ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា គណៈកម្មការជំនាញខេត្ត Kien Giang សហការជាមួយគណៈកម្មការជំនាញខេត្តកោះកុង និងខេត្តកំពត បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការប្រគល់ និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមដែលស្វែងរក និងប្រមូលដោយក្រុម K៩២ (បញ្ជាការដ្ឋានយោធាខេត្ត Kien Giang) នៅរដូវប្រាំងឆ្នាំ ២០២២-២០២៣។

ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Kien Giang (វៀតណាម) ការប្រណាំងទូក ង​ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី នៅខេត្ត Kien Giang (វៀតណាម)

នៅថ្ងៃទី ៨ ខែមេសា នៅព្រែកជីក Chac Kha (ឃុំ Minh Hoa) គណៈកម្មាធិការប្រជាជនស្រុក Chau Thanh (ខេត្ត Kien Giang) បានរៀបចំការប្រណាំងទូកង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៣ (១៤-១៦ ខែមេសា)។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - សិង្ហបុរី បង្កើនល្បឿនផ្សារភ្ជាប់ទំនាក់ទំនងនិងលើកថ្នាក់ទីផ្សារទុន
ការបើកសោរដងកំណើន - កម្លាំងរុញច្រានពីសេដ្ឋកិច្ចឯកជន
ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ