Trending now

បន្តរឹតចំណងមិត្តភាពប្រពៃណីរវាងខេត្ត Tien Giang (វៀតណាម) និងខេត្តពោធិ៍សាត់

19:00 | 06/04/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ៦ មេសា គណៈកម្មាធិការប្រជាជនខេត្ត Tien Giang បានរៀបចំពិធីជូនដំណើរគណៈប្រតិភូខេត្តពោធិ៍សាត់ ទៅកាន់ច្រកទ្វារព្រំដែន Tinh Bien (ខេត្ត An Giang)។ អញ្ជើញចូលរួមមានលោក Nguyen Van Vinh អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang ។

នគរបាលខេត្ត An Giang (វៀតណាម) ពិនិត្យជំងឺ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជា នគរបាលខេត្ត An Giang (វៀតណាម) ពិនិត្យជំងឺ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជា
ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
លោក Nguyen Van Vinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក រុន សារី អភិបាលរងខេត្តពោធិ៍សាត់
លោក Nguyen Van Vinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tien Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក រុន សារី អភិបាលរងខេត្តពោធិ៍សាត់

ថ្លែងក្នុងពិធីជូនដំណើរគណៈប្រតិភូខេត្តពោធិ៍សាត់ លោក Nguyen Van Vinh មានបំណងថា ខេត្តទាំងពីរបន្តរឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណី នាពេលខាងមុខ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាងនាមថ្នាក់ដឹកនាំខេត្ត លោក Nguyen Van Vinh បានជូនពរអាជ្ញាធរ និងប្រជាជនខេត្តពោធិ៍សាត់និយាយដោយឡែក និងកម្ពុជាជានិយាយរួមទទួលអំណរឆ្នាំថ្មីក្នុងក្ដីសប្បាយរីករាយ និងកក់ក្តៅ សូមជូនពរទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជាឲ្យកាន់តែរីកចម្រើនជារៀងរហូត ។

ក្នុងនាមគណៈប្រតិភូខេត្តពោធិ៍សាត់ លោក រុន សារី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ស្ថាប័ន និងមូលដ្ឋានបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅខេត្ត Tien Giang ។ សកម្មភាពនាពេលថ្មីៗនេះនៅខេត្ត Tien Giang ក៏ជាឱកាសសម្រាប់រំលឹកឡើងវិញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងខេត្តទាំងពីរ រួមចំណែកពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ