Trending now

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈយន្តការទំនាក់ទំនងទាន់ហេតុការណ៍

14:18 | 28/09/2024 ហេង វុធ្ធី

នាថ្ងៃទី ២៧ ខែកញ្ញា បញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់លេខ៤ បានពិភាក្សាអំពីការអនុវត្តយន្តការទំនាក់ទំនងទាន់ហេតុការណ៍ជាមួយទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋានកម្ពុជា ដើម្បីដកបទពិសោធន៍ក្នុងសកម្មភាពផ្លាស់ប្តូរព័ត៌មានលើវិស័យសន្តិសុខ សុវត្ថិភាព ស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ បង្កើនទំនាក់ទំនងសហប្រតិបត្តិការ និងពង្រីកថែមទៀតនូវប្រសិទ្ធភាពនៃយន្តការទំនាក់ទំនងទាន់ហេតុការណ៍រវាងអង្គភាពទាំងពីរ។

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌និងសិល្បៈ វៀតណាមនិងកម្ពុជាបង្កើនការអប់រំនាយទាហានវ័យក្មេងអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
ទិដ្ឋភាពនៃកិច្ចប្រជុំ
ទិដ្ឋភាពនៃកិច្ចប្រជុំ

នាពេលកន្លងមកនេះ ការផ្លាស់ប្តូររវាងបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតំបន់៤ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋានកម្ពុជា ត្រូវបានអនុវត្តជាប្រចាំ។ កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មានដោយទាន់វេលា ព្រមទាំង អនុវត្តវិធានការជាច្រើន ជាពិសេសការផ្សព្វផ្សាយព័ត៌មាន ការយាមល្បាត និងការត្រួតពិនិត្យនៅតាមតំបន់ព្រំដែនសមុទ្រ ដូច្នេះចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន គ្មានជម្លោះរវាងអ្នកនេសាទនៃប្រទេសទាំងពីរ គ្មានករណីនៃការចូលឬចេញដោយខុសច្បាប់ បង្ក្រាប ទប់ស្កាត់ និងបំផ្លាញដោយជោគជ័យនូវករណីរត់ពន្ធ ជួញដូរ និងដឹកជញ្ជូនទំនិញខុសច្បាប់តាមសមុទ្រជាច្រើនករណី...

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈយន្តការទំនាក់ទំនងទាន់ហេតុការណ៍
បញ្ជាការដ្ឋានឆ្មាំសមុទ្រភូមិភាគទី៤ ប្រគល់វត្ថុអនុស្សាវរីយ៍ដល់បញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជា

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរព័ត៌មានលើគ្រប់វិស័យ ស្របតាមយន្តការដែលបានចុះហត្ថលេខារវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការសន្តិសុខសលម្ហសមុទ្រកម្ពុជា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរនឹងមិនត្រឹមតែឈប់នៅការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកិច្ចសហការក្នុងការអនុវត្តច្បាប់ស្ដីពីសមុទ្រ ការស្វែងរក និងជួយសង្គ្រោះ ដើម្បីរួមចំណែកធានាសន្តិសុខ សុវត្ថិភាព សន្តិភាព និងមិត្តភាពក្នុងដែនទឹកប្រវត្តិសាស្ត្រ វៀតណាម-កម្ពុជា៕

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈយន្តការទំនាក់ទំនងទាន់ហេតុការណ៍
ប្រតិភូបានថតរូបអនុស្សាវរីយ៍
វៀតណាមនិងកម្ពុជាបង្កើនការអប់រំនាយទាហានវ័យក្មេងអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាបង្កើនការអប់រំនាយទាហានវ័យក្មេងអំពីប្រវត្តិសាស្ត្រ និងប្រពៃណីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងវៀតណាម-កម្ពុជា នៅកម្ពុជា នាថ្ងៃទី២៧ ខែសីហា គណៈប្រតិភូនាយទាហានវ័យក្មេងវៀតណាម និងកម្ពុជា បានទៅទស្សនកិច្ចនៅបញ្ជការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ