Trending now

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

09:08 | 28/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី២៧ ខែសីហា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ និងលើកកំពស់សមត្ថភាពរបស់កម្មាភិបាលសហជីព វៀតណាមនិងកម្ពុជាចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរ
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ សៅ សុខា
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ សៅ សុខា

ក្នុងជំនួបជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក ហើយជា​សសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារ និងគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការអនុវត្តឯកសារអំពីព្រំដែនដែលបានចុះហត្ថលេខា។ រក្សាការផ្លាស់ប្តូរគណៈប្រតិភូប្រកបដោយប្រសិទ្ធភាព ការចងសម្ព័ន្ធមេត្រីភាព ការចែករំលែកព័ត៌មាន និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារនិងរក្សាស្ថិរភាពនៃខ្សែព្រំដែននិងបង្គោលព្រំដែន។ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការកំណត់ខ័ណ្ឌសីមា បោះបង្គោលព្រំដែនដែលនៅសេសសល់រវាងប្រទេស​ទាំងពីរ...

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ចងសម្ព័ន្ធមេត្រីភាព; កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិងហ្វឹកហ្វឺន អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលបានចុះហត្ថលេខា; បង្កើនការយាមល្បាតរួម ការពារខ្សែព្រំដែន និងបង្គោលប្រពំដែន សហការគ្នាទប់ស្កាត់បទល្មើស...; ទន្ទឹមនឹងនោះ លោកបានអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ ហើយសំដែងការជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានការអភិវឌ្ឍន៍កាន់តែខ្លាំង៕

វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ និងលើកកំពស់សមត្ថភាពរបស់កម្មាភិបាលសហជីព វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ និងលើកកំពស់សមត្ថភាពរបស់កម្មាភិបាលសហជីព

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហូជីមិញ សហព័ន្ធពលករវៀតណាម និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានរៀបចំសន្និសីទផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលលើកកំពស់សមត្ថភាពរបស់កម្មាភិបាលសហជីពក្នុងស្ថានភាពថ្មី។

វៀតណាមនិងកម្ពុជាចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរ វៀតណាមនិងកម្ពុជាចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ ទាំងពីរ

នាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Doan Hong Phong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជំនួបធ្វើ ការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី